មេដឹកនាំអាស៊ានបានលើកឡើងថា កិច្ចព្រមព្រៀង៥ចំណុចដែលបានឯកភាពគ្នាតាំងពីជាង២ឆ្នាំមុន នៅតែជាឯកសារយោងដ៏សំខាន់ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ានប្រកាសបន្តប្តេជ្ញាជួយមីយ៉ាន់ម៉ា ខណៈកម្ពុជាចង់ឃើញការពិភាក្សាដែលមានការយោគយល់គ្នា និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA កំពុងស្ថិត នៅក្នុងរដ្ឋធានីហ្សាការតា ហើយលោកបានចូលមកពិភាក្សាជាមួយ លោក ចាប ចិត្រា នៃ VOA អំពើព័ត៌មានសំខាន់ៗ ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣។
គម្រោងថវិកាឆ្នាំ ២០២៤ របស់រដ្ឋបាលលោក Joe Biden និងលោកស្រី Kamala Harris បានស្នើសុំថវិកាចំនួន ១,២ ពាន់លានដុល្លារអាមេរិក ដែលមិនធ្លាប់មានពីមុន សម្រាប់ជាជំនួយសេដ្ឋកិច្ច អភិវឌ្ឍន៍ និងសន្តិសុខសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន បន្ថែមលើថវិកាចំនួន ៩០លានដុល្លារសម្រាប់ទំនាក់ទំនងជាមួយអាស៊ាន។
កាលពីថ្ងៃអង្គារដដែលនោះ បណ្តាមេដឹកនាំអាស៊ានក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានិងការវាយប្រហារនានាលើពលរដ្ឋស៊ីវិលនៅមីយ៉ាន់ម៉ា ដោយបានបន្ទោសដោយផ្ទាល់លើរបបយោធា។
នៅដើមខែកញ្ញានេះ មេដឹកនាំមកពី ១០ ប្រទេសនឹងជួបប្រជុំនៅប្រទេសឥណ្ឌូណេស៊ីសម្រាប់កិច្ចប្រជុំកំពូលលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថាអាស៊ានត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាពឬភាពនៅកណ្តាលរបស់ខ្លួន។ នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ
ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី ដោយផ្តោតសំខាន់ទៅលើសារៈសំខាន់នៃសាមគ្គីភាពនិងការរក្សាសន្តិសុខនិងសន្តិភាពក្នុងតំបន់។
កាលពីថ្ងៃចន្ទ នៅក្នុងព្រឹត្តិការណ៍ជំនួបស្តីពីពាណិជ្ជកម្ម ក្នុងរយៈពេលមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្តើមនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគោលបំណងដ៏សំខាន់មួយក្នុងការជំរុញឱ្យមានការពិភាក្សាគ្នា
វិបត្តិនយោបាយបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការកើនឡើងនៃភាពគឃ្លើនរបស់ចិនកំពុងគ្របដណ្តប់លើសន្និសីទកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានដែលបានបើកធ្វើឡើងនៅថ្ងៃអង្គារនេះនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។
ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា អាស៊ានត្រូវតែពង្រឹងការរួបរួមគ្នា និងមជ្ឈភាព។ នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃអង្គារនេះ ប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានថ្លែងថា អាស៊ានយល់ព្រមគ្នាមិនក្លាយជាអាយ៉ងរបស់ប្រទេសមហាអំណាចណាមួយឡើយ។
អវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាទូទៅចូលរួមក្នុងកិច្ចប្រជុំនេះ បានបន្ថែមឱ្យមានស្រមោលកាន់តែស្រអាប់បន្ថែមទៀត ទៅលើទិដ្ឋភាពដែលស្រអាប់រួចទៅហើយ ក្នុងការបង្ហាញនូវការឯកភាពនិងការចាប់ដៃគ្នាជាប្រពៃណីនៃបណ្តាក្រុមប្រទេសទាំង ១០ របស់ប្លុកមួយនេះ។
អ្នកវិភាគមើលឃើញថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ពិបាកក្នុងការស្តារស្ថានភាពនយោបាយនិងសិទ្ធិមនុស្ស ក្រោមហេតុផលថា សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកទៅលើប្រទេសចិន។
ព័ត៌មានផ្សេងទៀត