នាយកប្រតិបត្តិទីក្រុងហុងកុងលោកស្រី Carrie Lam នៅថ្ងៃអង្គារនេះបានថ្លែងថា លោកស្រីបើកចំហរដើម្បីធ្វើការសន្ទនាជាមួយនឹងក្រុមបាតុករ ក៏ប៉ុន្តែថារដ្ឋាភិបាលនឹងមិនអត់ធ្មត់ចំពោះអំពើហិង្សាទេ។
មន្ត្រីនយោបាយជាន់ខ្ពស់របស់ស្ថានទូតចិនប្រចាំកម្ពុជា បានចេញមុខការពារគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីនៅចំពោះមុខមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយថា ទំនាក់ទំនងល្អរវាងចិននិងអាមេរិកគឺជាគន្លឹះនៃភាពរុងរឿងក្នុងតំបន់អាស៊ីអាគេ្នយ៍។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និយាយនៅថ្ងៃចន្ទនេះថា ចិនបានធ្វើការសម្រេចដើម្បីបន្តការចរចាពាណិជ្ជកម្ម ជាចំណាត់ការមួយដែលកើតមានបន្ទាប់ពីប្រទេសទាំង២ បានប្រកាសការដំឡើងពន្ធគយយ៉ាងខ្លាំងនៅពេលថ្មីៗនេះ។
ប៉ូលិសក្រុងហុងកុង នៅថ្ងៃចន្ទនេះ បានស្តីបន្ទោសពួកបាតុករចំពោះការរាលដាលនៃសកម្មភាពហិង្សាខុសច្បាប់ ខណៈដែលក្រុមសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ប៉ូលិស បានធ្វើសកម្មភាពមិនចាំបាច់ បន្ទាប់ពីការប៉ះទង្គិចនៅឯការតវ៉ាប្រឆាំងនៅចុងសប្តាហ៍ទី១២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោក បានគិតឡើងវិញចំពោះការដំឡើងពន្ធគយទៅវិញទៅមករបស់លោកជាមួយចិន។
បន្ទាប់ពីបានចំណាយពេល ៥ ឆ្នាំ នៅក្នុងពន្ធនាគារទីក្រុងបាងកក ដោយគ្មានការកាត់ទោសពីបទឧក្រិដ្ឋណាមួយមក លោក Siraphop Kornaroot ដែលជាកវីកំណាព្យ និងជាអ្នកនិពន្ធថៃ អាយុ ៥៥ ឆ្នាំ បាននិយាយថា៖ «ការជាប់ពន្ធនាគារអាចបង្ហាញថា អ្នកអាចស៊ូទ្រាំបានកម្រិតណា»។
ប្រទេសចិននឹងបង្កើនពន្ធគយលើទំនិញស.រ.អា.មានទឹកប្រាក់៧៥ពាន់លានដុល្លារ ហើយនឹងដកពន្ធ២៥ភាគរយជាថ្មីឡើងវិញលើឡានអាមេរិកាំង ជាការសងសឹកប្រឆាំងនឹងគម្រោងរបស់ប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ។
មន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានកងទ័ពអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិកនៅតែអះអាងថា ខ្លូនមានព័ត៌មានច្បាស់ការណ៍ថា ចិនសាងសង់ មូលដ្ឋានកងទ័ពខ្លួនក្នុងប្រទេសកម្ពុជា ហើយវានឹងលេចជារូបរាងនៅក្នុងរយៈពេល១២ខែខាងមុខ។
ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងនាវាចិននិងនាវាវៀតណាមនៅសមុទ្រចិនខាងត្បូងបានបណ្តាលឲ្យនាវារុករកប្រេងរបស់ចិនបានត្រឡប់ទៅវិញនៅក្នុងខែនេះ។
កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានព្រមានថា ខ្លួនត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើការសន្ទនារឬក៏ត្រូវប្រឈមមុខដាក់គ្នាជាមួយនឹងសហរដ្ឋអាមេរិក។
ប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រឈមមុខដាក់គ្នានៅតាមដងផ្លូវនានា និងនៅឯព្រលានយន្តហោះក្នុងទីក្រុងហុងកុងនៅប៉ុន្មានថ្ងៃថ្មីៗនេះ ហើយភាគីទាំងសងខាងឥឡូវនេះកំពុងបកស្រាយសាច់រឿងផ្ទុយគ្នាប្រាប់ទៅសាធារណជន អំពីជម្លោះនេះ។
ព័ត៌មានផ្សេងទៀត