ការថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឲ្យមានការរកាំចិត្តដល់មនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកំពុងប្រារព្ធពិធីដែលពួកគេចាត់ទុកជា «ថ្ងៃរំដោះ» ដោយមានការតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងជប៉ុន។
នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បានថ្លែងថា លោកស្រីសង្ឃឹមថា ក្បួនតវ៉ាសន្តិវិធីកាលពីថ្ងៃអាទិត្យនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុង ដែលជាដែនដីរបស់ចិន នឹងក្លាយជាចំណុចរបត់នៃបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយជិតពីរខែមកនេះ។
មានការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗជាច្រើនរបស់ប្រទេសអូស្រ្តាលីក្នុងការគាំទ្រនិងប្រឆាំងបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
នេះគឺជាលើកទីមួយហើយក្នុងរយៈពេលជិត៥០ឆ្នាំមកនេះ ដែលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានជួបប្រជុំដើម្បីពិភាក្សាអំពីបញ្ហានៃការកើនឡើងភាពតានតឹងក្នុងពេលថ្មីៗនេះ រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់សែននាក់បានហែរក្បួនសន្តិវិធីមួយនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យ ដែលបាតុកម្មប្រឆាំងរដ្ឋាភិបាលនេះបានឈានចូលដល់ចុងសប្តាហ៍ទី១១ហើយ។
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់បានដើរដង្ហែក្បួនដោយសន្តិវិធីតាមផ្លូវក្នុងទីក្រុង ហុងកុងកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាបាតុកម្មកើតឡើងជាប់ៗគ្នារៀងរាល់ចុងសប្តាហ៍លើកទី១១ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលចិនហុងកុង។
ក្រុមគ្រូបង្រៀនបានដើរធ្វើបាតុកម្មតាមផ្លូវក្នុងក្រុងហុងកុង កាលពីថ្ងៃសៅរ៍ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ពួកសកម្មជនដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជិតបីខែមកហើយ។
សេចក្តីថ្លែងការណ៍កម្ពុជាបានកើតឡើងក្នុងពេលក្រុមអ្នកតវ៉ាដែលលម្អៀងទៅរកលទ្ធិប្រជាធិបតេយ្យបានធ្វើបាតុកម្មពាសពេញទីក្រុងហុងកុង១០សប្តាហ៍មកហើយ។
ក្រុមមន្ត្រីប៉ូលិសហុងកុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនដឹងពីគម្រោងដែលកងទ័ពចិនត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែងបំបែកបាតុកម្មនេះទេ។
លោករដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ គឺប្រកាន់យកសន្តិសុខនិងសន្តិភាពជាស្នូល ដូចជាការលើកឡើងព្រមគ្នាក្នុងបទអន្តរាគមន៍នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននិងអាស៊ានបូកក្តី។
នៅថ្ងៃអង្គារនេះជើងហោះហើរទាំងអស់នៅព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងហុងកុងត្រូវបានលុបចោលជាលើកទីពីរ បន្ទាប់ពីបាតុករបានចូលធ្វើបាតុកម្មកាន់កាប់ស្ថានីយសំខាន់នៅក្នុងព្រលានយន្តហោះនេះជាថ្មីម្តងទៀត។
អ្នកតវ៉ារាប់ពាន់នាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននាំគ្នាទៅតវ៉ានៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង ហុងកុង កាលពីថ្ងៃចន្ទ ដែលបានបង្ខំឲ្យជើងហោះហើរទាំងអស់ត្រូវលុបចោល។
ព័ត៌មានផ្សេងទៀត