លោក Mahathir Mohamad នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ បានរិះគន់សហរដ្ឋអាមេរិកចំពោះការប៉ុនប៉ងបង្ខំប្រទេសផ្សេងៗទៀតឲ្យបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់។
រដ្ឋមន្រ្តីការបរទេសចិនបាននិយាយថា ប្រទេសចិនមានឆន្ទៈទិញទំនិញសហរដ្ឋអាមេរិកបន្ថែមទៀត និងបាននិយាយទៀតថា ភាគីទាំងពីរបានបង្ហាញសញ្ញាវិជ្ជមានមុនកិច្ចចរចាថ្មីអំពីពាណិជ្ជកម្មចូលមកដល់។
បាតុករក្រុងហុងកុង បានបំផ្លាញស្ថានីយរថភ្លើងរត់ក្រោមដីនិងទង់ជាតិចិនកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងអំឡុងនៃបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យមួយទៀតនៅចុងសប្តាហ៍។
បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីខែមិថុនាមកនៅហុងកុងបានគម្រាមដល់អនុភាពរបស់ក្រុងហុងកុង។ ឥឡូវនេះជំហររបស់ប្រទេសសិង្ហបុរីគឺទទួលយកជនភៀសខ្លួនហុងកុង។
អ្នកសរសេររបាយការណ៍មួយដែលមានកម្រាស់១៣០ទំព័រផ្ដោតទៅលើការកើនឡើងឧស្សាហកម្មដឹកជញ្ជូននៅប្រទេសវៀតណាម ហើយបានផ្ដល់អនុសាសន៍ឲ្យវៀតណាមប្ដូរពីការប្រើប្រាស់យានយន្ដដឹកជញ្ជូនតាមផ្លូវគោកទៅជាផ្លូវទឹកវិញ។
ពួកអាជ្ញាធរក្នុងប្រទេសចិនបានបញ្ចប់ការសាកល្បងលើកដំបូងនូវកប៉ាល់ដឹកជញ្ជូនដែលផ្ទុកបានទម្ងន់៨ពាន់តោន។ កប៉ាល់នោះ អាចបើកបរក្នុងសមុទ្រចិនខាងត្បូងទាំងមូល។
ការអំពាវនាវធ្វើឡើងខណៈដែលបណ្តុំសមាជិកសភាអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រកឃើញថា ការចាប់ខ្លួនសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានកើនដល់ប្រាំបីនាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
ប្រាំមួយសប្ដាហ៍បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានដកស្វយ័តភាពមួយផ្នែកនៅក្នុងតំបន់ Kashmir រួចមក តុលាការកំពូលនៃប្រទេសនេះបានបញ្ជាឲ្យអាជ្ញាធរធ្វើឲ្យបានល្អបំផុតដើម្បីឲ្យស្ថានភាពនៅតំបន់ភ្នំហិមាល័យនេះត្រឡប់ទៅរកសភាពធម្មតាដូចដើមវិញ។
ពួកបាតុករក្រុងហុងកុង បានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃអាទិត្យ។ ពួកបាតុករបានចោលដបដែលមានដាក់ប្រេងឥន្ធនៈនិងដុំថ្មលើប៉ូលិសនៅជិតអាគារសភា។
ប្រទេសចិនបាននិយាយថា ខ្លួននឹងលុបពន្ធគយលើសណ្តែកសៀង, សាច់ជ្រូក និងផលិតកសិកម្មស.រ.អា.ឯទៀតដែលដឹកជញ្ជូនចូលទៅលក់ក្នុងប្រទេសចិនដែលជាសញ្ញាមួយទៀតនៃការបន្ធូរភាពតានតឹងរវាងប្រទេសទាំងពីរ។
កាសែតរដ្ឋចិន កាលពីថ្ងៃចន្ទ បានរាយការណ៍ថា សហរដ្ឋអាមេរិក នឹងលូកដៃកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ប្រសិនបើ សភាសហរដ្ឋអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ដែលគាំទ្រដោយគណបក្សទាំង២ នៅក្នុងការគាំទ្របាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ក្រុងហុងកុង។
ប្រទេសចិនបានព្រលះដាក់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានហៅទង្វើរបស់រដ្ឋាភិបាលចិនលើជាតិសាសន៍អ៊ុយហ្គ័រថាជា «ទង្វើដ៏អាក្រក់បំផុតមួយនៅលើពិភពលោក»។
ព័ត៌មានផ្សេងទៀត