ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Xinhua៖ ចិន​នឹង​លុប​ពន្ធ​គយ​លើ​សណ្តែក​សៀង​​របស់​អាមេរិក​និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត


រូបឯកសារ៖ ការ​ពិនិត្យ​គុណភាព​សណ្ដែក​សៀង​ដោយ​ក្រុម​គ្រួសារ​ Vanessa Kummer នៅ​ជិត​ទីក្រុង​ Colfax ក្នុង​រដ្ឋ North Dakota សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​មុន។
រូបឯកសារ៖ ការ​ពិនិត្យ​គុណភាព​សណ្ដែក​សៀង​ដោយ​ក្រុម​គ្រួសារ​ Vanessa Kummer នៅ​ជិត​ទីក្រុង​ Colfax ក្នុង​រដ្ឋ North Dakota សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​មុន។

ប្រទេស​ចិន​បាន​និយាយ​ថា ​ខ្លួន​នឹង​លុប​ពន្ធគយ​លើ​សណ្តែក​សៀង, សាច់​ជ្រូក​ និង​ផលិត​កសិកម្ម​ស.រ.អា.​ឯទៀត​ដែល​ដឹក​ជញ្ជូន​ចូល​ទៅ​លក់​ក្នុង​ប្រទេស​ចិន​ដែល​ជា​សញ្ញា​មួយ​ទៀត​នៃ​ការ​​បន្ធូរ​​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ។

ប្រទេស​ចិន​បាន​និយាយ​ថា ​ខ្លួន​នឹង​លុប​ពន្ធគយ​លើ​សណ្តែក​សៀង, សាច់​ជ្រូក​ និង​ផលិត​កសិកម្ម​ស.រ.អា.​ឯទៀត​ដែល​ដឹក​ជញ្ជូន​ចូល​ទៅ​លក់​ក្នុង​ប្រទេស​ចិន​ដែល​ជា​សញ្ញា​មួយ​ទៀត​នៃ​ការបន្ធូរភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ចរចាពាណិជ្ជកម្ម​ដែល​មាន​កំណត់​នឹង​ធ្វើ​នៅ​ខែ​ក្រោយ​នេះ។

សេចក្តី​ប្រកាស​នេះ​ដែល​បាន​ត្រូវ​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Xinhua​ របស់​ប្រទេស​ចិន​ជា​កាយវិការថ្មីៗ​បំផុត​ក្នុង​បណ្តាដែល​ប្រទេស​ទាំង​ពីរ​នេះ​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​បាន​ធ្វើ​ដើម្បី​កាត់​បន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើត​មាន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ Gao Feng ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ ប្រទេស​ចិន​ពិចារណា​អំពី​ការ​ទិញ​ផលិតផល​កសិកម្ម​ស.រ.អា.​ដូចជា​សាច់​ជ្រូក​និង​សណ្តែក​សៀង​ជា​ដើម។

លោក​ Gao ​ក៏​បាននិយាយ​ដែរ​ថា​ ភាគី​ទាំង​ពីរ​នឹង​បន្ត​បង្កើត​ស្ថានភាពល្អ​ប្រសើរ​សម្រាប់​កិច្ច​ចរចា​ពាណិជ្ជកម្ម​ក្នុង​ពេល​ខាង​មុខ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាល​ពី​ពេល​មុន​ប្រទេស​ចិន​បាន​ដាក់​កំហិត​ពន្ធដារ​២៥​ភាគ​រយ​លើ​កសិផល​ស.រ.អា.​ ហើយ​បាន​បញ្ជា​ដល់​ពួក​អ្នក​ដឹក​ជញ្ជូន​ទំនិញ​មក​លក់​ក្នុង​ប្រទេស​ឱ្យ​ឈប់​ទិញ​សណ្តែក​សៀង​ដែល​ជា​ផលិតផល​ច្រើន​បំផុត​ដែល​ស.រ.អា.​ដឹក​ទៅ​លក់​ក្នុង​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ទេ​ថា​តើ​នឹង​មាន​ការ​ទិញ​សណ្តែក​សៀង​ជា​ថ្មី​ឡើង​វិញ​ឬ​បែប​ណា​ឡើយ។

ការហូត​ពន្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ត្រូវ​ដាក់​កំហិត​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បង្កើន​ពន្ធដារ​ដោយ​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ លើ​ផលិតផល​ចិន។

កាល​ពី​ថ្ងៃ​ពុធ​ លោក ​ត្រាំ​ បាន​ប្រកាស​ថា​ លោក​បាន​ពន្យារ​ពេល​ការ​ដក​ពន្ធដារ​លើ​ទំនិញ​ចិន​មាន​ទឹក​ប្រាក់​២៥០​ពាន់​លាន​ដុល្លារ​ពី​ថ្ងៃ​ទី​១​ទៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​វិញ។

លោក​បាន​និយាយ​តាម Twitter ​ថា​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន ​Liu He ​បាន​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នេះ​ដោយសារ​មាន​ការ​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៧០​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃ​ទី​១ ​ខែ​តុលា៕

XS
SM
MD
LG