ផ្សារភាគហ៊ុនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឡើងថ្លៃនៅពេលមានព័ត៌មានថា សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាធ្វើការចរចាពាណិជ្ជកម្មថ្មី។
លោក Lam Wing-keeមានគម្រោងបើកហាងលក់សៀវភៅមួយនៅកោះតៃវ៉ាន់។ រដ្ឋាភិបាលចិនដីគោក សង្ឃឹមថានឹងធ្វើការស៊ើបអង្កេតលោកអំពីការរកស៊ីលក់សៀវភៅរបស់លោកនៅក្នុងទីក្រុងហុងកុង ក៏ប៉ុន្តែលោកបានរត់គេចខ្លួនទៅកាន់កោះតៃវ៉ាន់។
ប្រមុខប្រតិបត្តិទីក្រុងហុងកុងអ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន «យល់ គោរព និងគាំទ្រ» វិធានការរបស់រដ្ឋាភិបាលអ្នកស្រីនៅក្នុងការលុបចោលសំណើច្បាប់បត្យាប័ន។
លោកស្រី Carrie Lam នាយកប្រតិបត្តិក្រុងហុងកុង និយាយថា រដ្ឋាភិបាលនឹងដកចេញជាផ្លូវការនូវសេចក្តីព្រាងច្បាប់បត្យាប័នដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងដែលរីកកាន់តែធំឡើង ហើយជារឿយៗបានក្លាយជាហិង្សាអស់រយៈពេល៣ខែ។
សហរដ្ឋអាមេរិក និងប្រទេសចិនបានដាក់ពន្ធគយថ្មីទៅវិញទៅមកលើទំនិញនាំចេញរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ នេះជាការប៉ះទង្គិចគ្នាចុងក្រោយនៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងវែងអន្លាយ និងស្វិតស្វាញរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់ទាំងពីរក្នុងពិភពលោក។
សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន ៨ គ្រឿង យន្តហោះចម្បាំង ៤ គ្រឿង និងទាហានចំនួនជាង ១ពាន់នាក់។
អ្នកវិភាគបានព្រមានថា ចិន និងរុស្ស៊ីជឿថា ពួកគេអាចធ្វើអ្វីៗតាមតែអំពើចិត្ត និងរួចខ្លួនពីការបង្ក្រាបក្រុមប្រឆាំង ដោយសារតែប្រទេសលោកខាងលិចកំពុងមានជម្លោះជាមួយគ្នា និងបានបាត់បង់ភាពជឿជាក់ក្នុងសមត្ថភាពខ្លួនក្នុងការដឹកនាំពិភពលោក។
លោកស្រី Carrie Lam នាយកប្រតិបត្តិក្រុងហុងកុងដែលមានជម្លោះ និយាយថា លោកស្រីមិនមានបំណងចុះចេញពីតំណែងដើម្បីបញ្ចប់បាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ក្តៅគគុកនោះដែលបានធ្វើឲ្យរំជើបរំជួលទីក្រុងនោះអស់រយៈពេល៣ខែនោះ។
សិស្សរាប់ម៉ឺននាក់ បានរួបរួមគ្នា កាលពីថ្ងៃចន្ទនៅពេលដែលពួកគេធ្វើពហិការមិនចូលថ្នាក់រៀនហើយបានទាមទារឲ្យរដ្ឋាភិបាលគោរពការទាមទាររបស់ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានធ្វើបាតុកម្មនៅតាមផ្លូវនានាអស់រយៈពេលជិត៣ខែ។
កាលពីថ្ងៃសៅរ៍ ក្រុមបាតុករលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យបានប៉ះទង្គិចជាមួយពួកប៉ូលិសនៅក្នុងក្រុងហុងកុងនៅពេលពួកគេបានធ្វើការតវ៉ាតាមផ្លូវក្នុងដំណាច់សប្តាហ៍ទី១៣បន្តបន្ទាប់គ្នាដោយបំពានលើបម្រាមរបស់រដ្ឋាភិបាលមិនឱ្យធ្វើបាតុកម្ម។
មនុស្សរាប់ពាន់នាក់បានធ្វើមហាបាតុកម្មនៅតាមផ្លូវនានាក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រនេះ ប្រឆាំងទៅនឹងការសម្រេចរបស់ឥណ្ឌាដែលបានដកឋានៈភាពពិសេសរបស់តំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌា។
ប៉ូលិសហុងកុងបានចាប់ខ្លួនសកម្មជនលេចធ្លោគាំទ្រលទ្ធិប្រជាធិបតេយ្យ៣នាក់ នៅមុនការធ្វើបាតុកម្មសំខាន់មួយដែលត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍ស្អែកនេះ។
ព័ត៌មានផ្សេងទៀត