លោក Mahathir Mohamad នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ បានរិះគន់សហរដ្ឋអាមេរិកចំពោះការប៉ុនប៉ងបង្ខំប្រទេសផ្សេងៗទៀតឲ្យបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់។
មេដឹកនាំដែលមានអាយុ៩៤ឆ្នាំរូបនេះ បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា យើង មិនដឹងថានៅក្រោមច្បាប់ដាក់ទណ្ឌកម្មដែលត្រូវអនុវត្តនោះទេ។ ការណ៍នេះ ដូចជាសិទ្ធិរបស់ប្រទេសអ្នកមាននិងប្រទេសមហាអំណាច។
លោក បាននិយាយទៀតថា ប្រសិនបើ អ្នកចង់មានការដាក់ទណ្ឌកម្ម ចូរយើង មានច្បាប់មួយដើម្បីគ្រប់គ្រងពួកគេ។
លោក និយាយទៀតថា នៅពេលដែលការដាក់ទណ្ឌកម្ម ត្រូវបានអនុវត្តចំពោះប្រ ទេសណាមួយ ប្រទេសផ្សេងទៀតទទួលការដាក់ទណ្ឌកម្មដែរ។ ម៉ាឡេស៊ីនិងប្រទេសចាច្រើនទៀត បានបាត់បង់ទីផ្សារដ៏ធំមួយនៅពេលដែលការដាក់ទណ្ឌកម្មនោះត្រូវបានអនុវត្តចំពោះប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិក បានបង្កើនការប្រើប្រាស់ការដាក់ទណ្ឌកម្មជាឧបករណ៍ខាងការទូត ដោយលោកប្រធានាធិបតីដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសផ្សេងទៀតដោយការដាក់ទណ្ឌកម្ម ប្រសិនបើ ពួកគេទិញប្រេងពីប្រទេសអ៊ីរ៉ង់។
ដើម្បីស្វះស្វែងទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ប្រធានាធិបតីត្រាំ បានដាក់ទណ្ឌកម្មជាឯតោភាគីបន្ទាប់ពីដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរមក។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានបន្ទាប់ពីសុន្ទរកថារបស់លោក លោក Mahathir បានទទួលស្គាល់ថា ក្រុមហ៊ុនម៉ាឡេស៊ី មានជម្រើសតិចតួច ក៏ប៉ុន្តែ បានអនុវត្តតាមដោយការភ័យខ្លាចត្រូវទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក៕