ក្រសួងការបរទេសរបស់កោះតៃវ៉ាន់និយាយកាលពីថ្ងៃទី១ ខែមេសា ថា ខ្លួននឹងបរិច្ចាគម៉ាស់មុខចំនួន១០លានម៉ាស់ចំពោះបុគ្គលិកសុខាភិបាលនៅអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តខាងការទូតតូចៗចំនួន១៥ប្រទេស។
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បាននិយាយថា ការសម្រេចរបស់លោកដើម្បីអនុម័តស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងខេត្ត៦ផ្សេងទៀតផ្អែកលើតម្រូវការដើម្បីការពារប្រជាពលរដ្ឋនៅពេលដែលមានស្ថានភាពប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ច។
កាលពីសប្តាហ៍ទី១ នៃខែមេសាកន្លងទៅនេះ មានការបញ្ជាក់ថា ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពីចំនួន ១ លានករណីហើយ។ ដោយអាចមានមនុស្សរាប់លាននាក់ទៀតនឹងឆ្លងជំងឺនេះនៅប៉ុន្មានខែខាងមុខនេះ អ្នកវិទ្យាសាស្ត្រប្តេជ្ញាផលិតវ៉ាក់សាំង។
វ៉ាក់សាំងការពារជំងឺកូវីដ១៩ទំាងពីរនេះ ត្រូវបានផលិតឡើងដោយសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេស និងនៅសហរដ្ឋអាមេរិកវិញ ដោយក្រុមហ៊ុនផលិតឱសថ Inovio Pharmaceuticals។
ទីផ្សារភាគហ៊ុននៅអាស៊ីបានជួញដូរក្នុងតម្លៃខ្ពស់ជាងមុនក្នុងថ្ងៃចន្ទនេះ ខណៈដែលមានក្តីសង្ឃឹមកើនឡើងថា វិបត្តិរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ហាក់ចាប់ផ្តើមមានការថមថយបណ្តើរៗវិញ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Shinzo Abe នឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺ COVID-19។
ខណៈពេលដែលមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ក្រណាត់ពេលចេញក្រៅ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19 អាជ្ញាធរវៀតណាមកំពុងតែផាកពិន័យពលរដ្ឋដែលមិនគោរពបទបញ្ជាដែលតម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
គូសត្រូវសំខាន់ៗរបស់សហរដ្ឋអាមេរិក បង្ហាញនូវការរួបរួមគ្នា ដោយប្រើមធ្យោបាយបណ្តាញព័ត៌មានសង្គមនិងការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីបំផ្លើសព័ត៌មាន មិនពិតអំពីមេរោគកូរ៉ូណា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
អ្នកជំនាញព្រមានថា ខណៈដែលមានរបាយការណ៍ថ្មីៗថា ចិនបានបង្ខំជនជាតិភាគតិចអ៊ុយហ្គួរឲ្យធ្វើការ រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងបោះជំហានចូលក្នុងដំណាក់កាលថ្មីនៃការបង្ក្រាបប្រឆាំងនឹងជនជាតិភាគតិចនេះនៅក្នុងតំបន់ Xinjiang។
អ្នកវិទ្យាសាស្ត្រកំពុងត្រៀមសាកល្បងមើលថា តើការចាក់បញ្ចូលជាតិថ្លានៅក្នុងឈាមហៅថា «ប្លាស្មា» (Plasma) ដែលបានពីអ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ១៩ អាចទប់ទល់នឹងមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងខ្លួនអ្នកដទៃឬទេ។
ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងស្វះស្វែងរកមធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ ប្រទេសខ្លះបានចាត់វិធានការម៉ឹងម៉ាត់ក្នុងស្ថានភាពដ៏លំបាកនេះ។
ព័ត៌មានផ្សេងទៀត