ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគ​ហ៊ុន​អាស៊ី​ចាប់​ផ្តើម​សប្តាហ៍​ថ្មី​ដោយ​ជួញ​ដូរ​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន


បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​របស់​ធនាគារ​មួយ នៅ​អគារ​ទីផ្សារ​ភាគហ៊ុន​ហុងកុង កាលពី​ថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០២០។
បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​របស់​ធនាគារ​មួយ នៅ​អគារ​ទីផ្សារ​ភាគហ៊ុន​ហុងកុង កាលពី​ថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០២០។

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន​ក្នុង​​ថ្ងៃ​ចន្ទ​​នេះ​ ខណៈ​ដែល​មាន​ក្តី​សង្ឃឹម​កើន​ឡើង​ថា វិបត្តិ​រាតត្បាត​​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ហាក់​ចាប់​ផ្តើម​មាន​ការ​ថមថយ​បណ្តើរៗ​វិញ។​​

ទី​ផ្សារ​ Nikkei នៅ​ប្រទេស​ជប៉ុន​បាន​ជួយ​ដូរ​ក្នុង​តម្លៃ​កើនខ្ពស់​ជាង​មុន​២.៥% ខណៈ​ផ្សារ S&P/ASX របស់​អូស្ត្រាលី​បាន​កើន​៣.៧%។ ទីផ្សារ KOSPI នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​កើន​២.៦% ហើយ​ទី​ផ្សារ Hang Seng របស់​ហុងកុង​កើន ជាង​១%។ ទី​ផ្សារ​ភាគហ៊ុន​របស់​ក្រុង​សៀងហៃបាន​បិទ​ក្នុង​ថ្ងៃ​ឈប់​សម្រាកមួយរបស់​ប្រទេស​ចិន​ក្នុងថ្ងៃ​ចន្ទនេះ។

ក្រុម​អ្នក​វិនិយោគ​ទំនង​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ពី​ជំងឺ​កូវីដ១៩ នៅ​ក្រុង​ញូវយ៉ក ប្រទេស​អេស្ប៉ាញ​និង​អ៊ីតាលី ដែល​នេះ​ជា​ភស្តុតាង​បង្ហាញ​ថា បទ​បញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​បន្ត​ចម្លង​វីរុស​នេះ ​ចាប់​ផ្តើម​មាន​ប្រសិទ្ធភាព។ ព័ត៌មាន​ល្អ​នេះ​ទំនង​ជា​កា​បន្ធូរបន្ថយ​ដល់​ការ​ខាត​បង់​យ៉ាង​ខ្លាំង​នៃ​ទី​ផ្សារ​ភាគ​ហ៊ុន Wall Street កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បានបាត់​បង់​ការងារ​ចំនួន​៧០០.០០០​កាល​ពី​ខែ​មីនា​ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ។

ប៉ុន្តែ​តម្លៃ​ប្រេង​នៅ​ទាប​នៅ​ឡើយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សារ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​និង​រុស្ស៊ី​បន្ត​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​តម្លៃ​ប្រេង​ដ៏​តឹងតែង ដែល​ជម្លោះ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ដោយ​សារ​តម្រូវការ​ធ្លាក់​ចុះ​បណ្តាល​មក​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG