ធនាគារពិភពលោកបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺ COVID-19 នឹងបង្អាក់ដល់ការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះនៅប្រទេសចិន និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា ការពន្យារពេលបទបញ្ជារបស់លោកនៅក្នុងការតម្រូវឲ្យមនុស្សមានគម្លាតឆ្ងាយពីគ្នារយៈពេលមួយខែទៀត អាចជួយសង្គ្រោះជីវិតមនុស្ស ១ លាននាក់នៅក្នុងសហរដ្ឋអាមេរិក។
ទោះបីជាមានភាពប្រសើរឡើងជាច្រើននៅតាមប្រទេសមួយចំនួនដូចជាចិន និងកូរ៉េខាងត្បូងជាដើម អង្គការសុខភាពពិភពលោកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មីគឺ «មិនទាន់ចប់» នៅឡើយទេ នៅក្នុងតំបន់។
ប្រទេសកម្ពុជា និងវៀតណាមដែលមានទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនបានរាយការណ៍ថា មាន ១០៤ និង ១៦៩ ករណី។ ចំនួននេះ គឺច្រើនជាងប្រទេសឡាវ ឬ មីយ៉ាន់ម៉ា ក៏ប៉ុន្តែ នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ។
បណ្តាប្រទេសនៅអាស៊ីជាច្រើនមានគម្រោងនឹងផ្តល់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលមានការផ្ទុះរាលដាលជាសាកលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែប្រទេសមួយចំនួនត្រូវបានគេរំពឹងថានឹងធ្វើការបែងចែកថវិកាមានប្រសិទ្ធភាពជាងប្រទេសមួយចំនួនផ្សេងទៀត។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានសរសេរថា អត្រាភាពក្រីក្រនៅក្នុងប្រទេសថៃមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះជាមានកំណើនសេដ្ឋកិច្ចថេរក្តី។
ប្រទេសឥណ្ឌាបានប្រកាសពីកញ្ចប់ថវិកា ២២ពាន់ ៦០០ លានដុល្លារ ដើម្បីធានាថា គ្មានប្រជាជនណាម្នាក់ដាច់ស្បៀងនៅក្នុងការបិទប្រទេសមួយរយៈ ដោយសារតែការរាតត្បាតនៃមេរោគកូរ៉ូណា ដែលបណ្ដាលឲ្យជនក្រីក្ររាប់លាននាក់ជួបទុក្ខលំបាក។
យន្ដហោះដឹកអ្នកជំងឺមួយគ្រឿងដែលចេញដំណើរពីប្រទេសហ្វីលីពីនឆ្ពោះទៅកាន់ប្រទេសជប៉ុនបានឆេះកាលពីថ្ងៃអាទិត្យ នៅកន្លែងចេញដំណើរក្នុងទីក្រុងម៉ានីល ដែលបានបណ្ដាលឲ្យមនុស្សចំនួន៨នាក់នៅលើនោះស្លាប់។ នេះបើតាមសម្ដីរបស់ក្រុមមន្ត្រី។
ក្រុមហ៊ុនផលិតស្រោមដៃជ័រនៅប្រទេសម៉ាឡេស៊ីដែលជាប្រទេសផ្គត់ផ្គង់ស្រោមដៃពេទ្យច្រើនជាងគេនៅលើពិភពលោក កំពុងព្រមានអំពីកង្វះខាតស្រោមដៃជាសាកលដោយសាររដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបិទសកម្មភាពក្នុងប្រទេសដោយផ្នែក។
ប្រទេសចិននឹងហាមជនបរទេសដែលមានទិដ្ឋាការឬប័ណ្ណស្នាក់នៅក្នុងប្រទេសចិន មិនឲ្យចូលចាប់ពីពាក់កណ្តាលអាធ្រាតថ្អៃសុក្រ ចូលថ្ងៃសៅរ៍ទី២៨ខែមីនា នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយរបស់ខ្លួនដើម្បីទប់ស្កាត់ការបន្តរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី។
សមាជិកសភាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ដើម្បីបង្កើតកញ្ចប់ជួយសង្គ្រោះដ៏ធំមួយដើម្បីទ្រទ្រង់សេដ្ឋកិច្ចអាមេរិកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរដោយសារការខិតខំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ព័ត៌មានផ្សេងទៀត