សកម្មភាពនេះមិនបានឆ្លងកាត់អង្គនីតិបញ្ញ័ត្តិនៃក្រុងហុងកុងទេ ហើយក៏មិនបានអើពើដល់ការប្រឆាំងជាទូទៅនៅខាងក្នុងនិងខាងក្រៅទីក្រុងហុងកុងដែរ។ អ្នកវិភាគនានា និយាយថា ចំណាត់ការនេះទំនងជាសញ្ញាបង្ហាញថា នឹងមានការប៉ះទង្គិចគ្នាថ្មីមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ខួបនៃការបង្ក្រាបនៅទីលាន Tiananmen នេះ កើតឡើងចំថ្ងៃនៃភាពតានតឹងនយោបាយមួយទៀតនៅក្នុងទីក្រុងហុងកុង ដោយសារតែសមាជិករដ្ឋសភានៃទីក្រុងនេះបានអនុម័តលើសំណើច្បាប់មួយដែលចាត់ទុកការមិនគោរពភ្លេងជាតិចិនជាបទឧក្រិដ្ឋ។
ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានទទួលសម្ភារៈផ្គត់ផ្គង់ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ១៩ នៅខែឧសភាកន្លងទៅនេះ ពីកងទ័ពរំដោះប្រជាជនចិន។ ការផ្តល់ជំនួយរបស់យោធាចិននេះ ត្រូវបានគេជឿថា ធ្វើឡើងដើម្បីឲ្យមានការគិតវិជ្ជមានមកខ្លួន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការស្វាគមន៍ពលរដ្ឋមកពីទីក្រុងហុងកុង ដើម្បីជាការឆ្លើយតបទៅនឹងការជំរុញរបស់ចិននៅក្នុងការដាក់កំហិតសំណើច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងនេះ។
លោកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុងហុងកុងនិយាយថា ការតវ៉ាប្រឆាំងដោយហិង្សានៅទូទាំងសហរដ្ឋអាមេរិកជាឧទាហរណ៍របស់រដ្ឋាភិបាលបរទេសអនុវត្តនូវ «ស្តង់ដារ២» នៅពេលដែលនិយាយពីវិធីដោះស្រាយរបស់ចិនដើម្បីបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងកាលពីមួយឆ្នាំមុន។
ប៉ូលិសនៅក្រុងហុងកុងកាលពីថ្ងៃចន្ទបានប្រកាសហាមឃាត់ជាផ្លូវការមិនឲ្យមានការប្រារព្វពិធីអុជទៀនរឭកដល់ជនរងគ្រោះនៃការបង្ក្រាបរបស់អាជ្ញាធរចិនទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នៅទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។
អង្គការនយោបាយដ៏ធំបំផុតចំនួន២នៅមហាវិទ្យាល័យសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺទាំងអស់នៅក្នុងសហរដ្ឋអាមេរិក។
កាលពីថ្ងៃពុធទី ២៧ ខែឧសភាកន្លងទៅនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានចេញផ្សាយរបាយការណ៍ដែលរៀបរាប់អំពីផលប៉ះពាល់ដ៏គួរឲ្យតក់ស្លុតទៅលើកុមារហ្វីលីពីន ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ជាន់ខ្ពស់ចិនម្នាក់ថាប្រទេសចិននឹងវាយប្រហារកោះតៃវ៉ាន់ដើម្បីបញ្ឈប់កោះនេះពីការប្រកាសឯករាជ្យរបស់ខ្លួន ប្រសិនបើចិនមិនមានជម្រើសផ្សេងទៀត ដែលជាបង្កើនវោហាស័ព្ទកាន់តែតានតឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយកោះដែលមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យមួយនេះ។
បាតុករនៅហុងហុងបានធ្វើតវ៉ានៅតាមផ្សារទំនើបនានាកាលពីថ្ងៃសុក្រ មួយថ្ងៃក្រោយពីសភារបស់ចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់ចំពោះក្រុងហុងកុង។
ឯកអគ្គរាជទូតរបស់ចក្រភពអង់គ្លេសប្រចាំនៅប្រទេសកូរ៉េខាងជើង និយាយថា ស្ថានទូតអង់គ្លេស បានបិទជាបណ្តោះអាសន្ននៅក្នុងប្រទេសកូរ៉េខាងជើងបណ្តាលមកពីការរឹតត្បិតដ៏តឹងតែងនៃមេរោគកូរ៉ូណា។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលឆាប់ៗខាងមុខនេះ អាចបណ្តេញពួកនិស្សិតចិនក្រោយថ្នាក់ឧត្តមសិក្សារាប់ពាន់នាក់ដែលបានចុះឈ្មោះរៀននៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត