ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ក្រោយ​ថ្នាក់​ឧត្តម​សិក្សា​ចិន ​អាច​រងការ​ប៉ះ​ពាល់​បន្ទាប់​ ដោយ​ការ​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន


រូបឯកសារ៖ និស្សិ​ត​ចិន​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក នៅទីក្រុង​ប៉េកាំង ដើម្បី​សម្ភាស​ស្នើ​សុំ​ទិដ្ឋាការ​។
រូបឯកសារ៖ និស្សិ​ត​ចិន​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក នៅទីក្រុង​ប៉េកាំង ដើម្បី​សម្ភាស​ស្នើ​សុំ​ទិដ្ឋាការ​។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ​ត្រាំ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​អាច​បណ្តេញ​ពួក​និស្សិត​ចិន​ក្រោយ​ថ្នាក់​ឧត្តម​សិក្សា​រាប់​ពាន់​នាក់​ដែល​បាន​ចុះ​ឈ្មោះ​រៀន​នៅ​សាកល​វិទ្យាល័យ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ នឹង​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត​ប្រឆាំង​នឹង​ពួក​មន្រ្តី​ចិន​ដែល​ជា​សញ្ញា​នៃ​ការ​តាន​តឹង​នៅ​ពេល​ថ្មីៗ​បំផុត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​កំពុង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាណិជ្ជកម្ម​ ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា ​សិទ្ធិ​ មនុស្ស​និង​ឋានៈ​ភាព​របស់​ទីក្រុង​ហុងកុង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ​បាន​និយាយ​ថា លោក​ នឹង​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ ហើយ​ពួក​មន្រ្តី​រដ្ឋបាល​របស់​លោក ​បាន​និយាយ​ថា​ លោក​ប្រធានា​ធិបតី​ កំពុង​ពិចារណា​សំណើ​ដើម្បី​ដក​ទិដ្ឋាការ​របស់​ពួក​និស្សិត​ដែល​ទាក់ទិន​ជាមួយ​វិទ្យាស្ថាន​អប់រំ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ទំនាក់​ទំនង​នឹង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ឬ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​ចិន។

លោក​ប្រធានាធិបតី ​ត្រាំ​ ក៏​កំពុង​ថ្លឹង​ថ្លែង​ដៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ការ​ធ្វើ​ដំណើរ​និង​ហិរញ្ញវត្ថុ​ប្រឆាំង​នឹង​ពួក​មន្រ្តី​ចិន​ចំពោះ​សកម្មភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង។ នេះ​បើ​តាម​ពួក​មន្រ្តី​ដែល​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​នេះ​ជា​សាធារណៈ​ ហើយ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

លោក​ប្រធានាធិបតី ត្រាំ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​និយាយ​សំដៅ​ដល់​ជំងឺ​កូវីដ១៩​ថា៖ ​«យើង​នឹង​ប្រកាស​អ្វី​ដែល​យើង​ នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​ទាក់ទិន​នឹង​ចិន ​ហើយ​យើង​មិន​សប្បាយ​រីក​រាយ​ជាមួយ​ចិន​ទេ។ យើង មិន​សប្បាយ​ចិត្ត​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង។ ពលរដ្ឋ​នៅ​លើ​ពិភពលោក​ កំពុង​ទទួល​រង​គ្រោះ​គឺ​១៨៦​ប្រទេស។ ពួក​គេកំពុង​រងគ្រោះ​នៅ​ទូទាំង​ពិភព​លោក។​យើង​មិន​សប្បាយ​ចិត្ត​ទេ»៕

XS
SM
MD
LG