ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ហុងកុង​បន្ត​តវ៉ា​នឹង​ច្បាប់​សន្តិសុខ​​របស់​ចិន


ក្រុម​បាតុករ​លើក​ដៃ​បង្ហាញ​ម្រាម​៥ បង្ហាញ​ពី​ការ​ទាម​ទារ​៥៥​យ៉ាង​ នៅ​ឯ​ហាង​លក់​ទំនិញ​មួយ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិនសម្រាប់​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ២០២០។
ក្រុម​បាតុករ​លើក​ដៃ​បង្ហាញ​ម្រាម​៥ បង្ហាញ​ពី​ការ​ទាម​ទារ​៥៥​យ៉ាង​ នៅ​ឯ​ហាង​លក់​ទំនិញ​មួយ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិនសម្រាប់​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ២០២០។

បាតុករ​នៅ​ហុងហុង​បាន​ធ្វើ​តវ៉ា​នៅ​តាម​ផ្សារ​ទំនើប​នានា​កាល​ពី​ថ្ងៃ​សុក្រ មួយ​ថ្ងៃ​ក្រោយ​ពី​សភា​របស់​ចិន​បាន​អនុម័តច្បាប់សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស់ចំពោះ​ក្រុង​ហុងកុង។

ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុះ​គ្នា​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​នៅសង្កាត់ផ្សារ​ទំនើប​និង​ហាងលក់​ទំនិញ​ថ្លៃៗ​របស់​ហុងកុង។​

ក្រុម​បាតុករ​ដែល​គោរព​តាម​វិធានការ​ណែនាំ​រក្សា​គម្លាតដើម្បី​ទប់ស្កាត់វីរុស​កូរ៉ូណា បាន​កាន់​បដា​ដែល​សរសេរ​ថា «រំដោះ​ហុងកុង និង​ធ្វើ​បដិវត្តន៍​ឥឡូវនេះ»។ បដា​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចង​តាម​យ៉​ផ្ទះ​ដោយ​មាន​សរសេរ​ទាមទារ​ឯករាជ្យ​ក្រុង​ហុងកុង​ទៀត។

ក្រុម​ប៉ូលិស​ឈរ​យាម​កាម​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​នោះ​ប៉ុន្តែ​មិនបាន​អន្តរាគមន៍​ទេ។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Mike Pompeo និង​ប្រធាន​រដ្ឋសភា​អាមេរិក​លោកស្រី Nancy Pelosi ក្នុង​សប្តាហ៍​នេះ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​ចំពោះ​ហុងកុង​នេះ។

ពលរដ្ឋ​ហុងកុង​ជា​ច្រើន​ដែល​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​ថ្មី​នេះ​ទៅ​លើ​សេរីភាព​និង​ហិរញ្ញវត្ថុ​នៃ​ទី​ក្រុង​នេះ​បាន​ចាប់​ផ្តើមលក់​ភាគ​ហ៊ុន​ និង​ប្តូរ​ប្រាក់សន្សំ​របស់​ពួក​គេ​ឲ្យ​ទៅ​ជា​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ខ្លះ​ចាប់​ផ្តើម​ពិចារណា​ធ្វើ​អន្តោប្រវេសន៍​ចេញ​ពី​ហុងកុង។ ទី​ផ្សារ​ភាគហ៊ុន​នៅ​ហុងកុង​បានធ្លាក់​ថ្លៃ​ជាប់ៗ​គ្នា​បី​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ៕

XS
SM
MD
LG