ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​ចិន​គំរាម​វាយប្រហារ​ទប់ស្កាត់​​មិន​ឲ្យ​តៃវ៉ាន់​​ប្រកាស​ឯករាជ្យ​​


រូបឯកសារ៖ ប្រធានាធិបតី​កោះ​តៃវ៉ាន់ Tsai Ing-wen ធ្វើ​ដំណើរ​ជាមួយ​អនុប្រធានាធិបតី Lai Ching-te (ឆ្វេង) ពេល​មក​ដល់​ពិធី​សម្ពោធ​មួយ​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។
រូបឯកសារ៖ ប្រធានាធិបតី​កោះ​តៃវ៉ាន់ Tsai Ing-wen ធ្វើ​ដំណើរ​ជាមួយ​អនុប្រធានាធិបតី Lai Ching-te (ឆ្វេង) ពេល​មក​ដល់​ពិធី​សម្ពោធ​មួយ​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ចិន​ម្នាក់ថា​ប្រទេស​ចិន​នឹង​វាយប្រហារ​កោះតៃវ៉ាន់​ដើម្បី​បញ្ឈប់​កោះ​នេះ​ពីការ​ប្រកាស​ឯករាជ្យ​របស់​ខ្លួន ប្រសិន​បើ​ចិន​មិន​មាន​ជម្រើស​ផ្សេង​ទៀត ដែល​ជា​បង្កើន​វោហាស័ព្ទ​កាន់​តែ​តានតឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងជាមួយ​កោះ​ដែល​មាន​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​មួយ​នេះ។​

ថ្លែង​កាល​ពី​ថ្ងៃសុក្រ​នៅ​មហាសាល​ប្រជាជន​ចិន​ក្នុង​ខួប​ទី​១៥​នៃ​ច្បាប់​ប្រឆាំង​ការ​បំបែក​រដ្ឋ លោក​ឧត្តមសេនីយ៍ Li Zuocheng សមាជិក​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​ចិន​ថ្លែង​ថា៖ «ប្រសិន​បើ​លទ្ធភាព​នៃ​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិវិធី​ត្រូវ​បាន​បាត់បង់ កងទ័ព​ប្រជាជន​ចិន​...​នឹង​ចាត់​វិធានការ​ចាំ​បាច់​ដើម្បី​កម្ចាត់​រាល់​ផែនការ​បំបែក​រដ្ឋ»។

ប្រសាសន៍​របស់​លោកជា​រឿង​កម្រ​និងការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​សប្តាហ៍​ដែល​សភា​ចិន​បាន​អនុម័ត​ច្បាប់​ចម្រូង​ចម្រាស់​សន្តិសុខ​សម្រាប់​ក្រុង​ហុងកុង។

រដ្ឋាភិបាល​តៃវ៉ាន់​បាន​ប្រតិកម្ម​វិញថា​ការ​គំរាម​ធ្វើ​សង្គ្រាមរបស់​មន្ត្រីយោធា​ជាន់ខ្ពស់​ចិន​ជា​ការ​រំលោភលើ​ច្បាប់​អន្តរជាតិ​ហើយ​ថា​តៃវ៉ាន់​មិន​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ឡើយ។

ក្រុមប្រឹក្សា​តៃវ៉ាន់​ទទួល​បន្ទុក​កិច្ចការ​ចិន​ដីគោក​ថ្លែង​ថា៖ «ពលរដ្ឋ​តៃវ៉ាន់​នឹង​មិន​ជ្រើស​រើស​យក​របប​ផ្តាច់ការ​ដាច់​ខាតឬ​ព្រមតបត​នឹង​អំពើ​ហិង្សា​ឡើយ»៕

XS
SM
MD
LG