ទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាផ្ទុកយន្តហោះ៣គ្រឿងរបស់អាមេរិក USS Theodore Roosevelt, USS Nimitz និង USS Ronald Reagan បានចូលទៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង កាលពីចុងខែមិថុនាកន្លងទៅ។
កាលពីថ្ងៃចន្ទ ភ្លៀងធ្លាក់ខ្លាំងៗនៅកោះ Kyushu ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន បានធ្វើឱ្យទឹកទន្លេមួយទៀតពេញហូរហៀរ ហើយបង្កជាជំនន់និងគ្រោះបាក់ដីក្នុងរយៈពេលបីថ្ងៃជាប់គ្នា។
កាលពីខែមុន ចិនបានរាយការណ៍ទៅឱ្យក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកថា ការផ្សាយជាភាសាអង់គ្លេសមួយរបស់ខ្លួនបានបង់ប្រាក់ចំនួន១៩លានដុល្លារទៅឱ្យបណ្តាញព័ត៌មានសហរដ្ឋអាមេរិកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មក។
ប្រទេសឥណ្ឌូណេស៊ីដែលមានឥទ្ធិពលធំជាងគេនៅលើឆាកអន្តរជាតិជាងបណ្តាប្រទេសជិតខាងដទៃទៀត បានបដិសេធជាថ្មីម្តងទៀតនៅក្នុងការចរចាស្តីពីសិទ្ធិដែនសមុទ្រជាមួយចិន។
ប្រទេសកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅខែវិច្ឆិកាខាងមុខ បានស្នើលើកពេលកិច្ចប្រជុំនេះទៅឆ្នាំក្រោយវិញ ដោយលើកហេតុផលអំពីផលប៉ះពាល់នៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩។
ឥណ្ឌាបានរាយការណ៍ពីការឆ្លងមេរោគកូរ៉ូណាថ្មីជាង២ម៉ឺន៣ពាន់ករណីនៅថ្ងៃចន្ទ នេះដោយធ្វើឱ្យមានចំនួនសរុបរបស់ឥណ្ឌាក្នុងអំឡុងនៃការរាតត្បាតមានច្រើនលើសប្រទេសរុស្ស៊ីបានក្លាយជាប្រទេសមានការឆ្លងទី៣ក្នុងពិភពលោក។
មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងហុងកុង បាននិយាយថា វាជា «សោកនាដកម្ម» នៅក្នុងការប្រើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ដើម្បីកាត់ផ្ដាច់ «សេរីភាពជាមូលដ្ឋាន» នៃទីក្រុងនេះ។
នៅក្នុងជំនួបកំពូលតាមវីដេអូអនឡាញកាលពីថ្ងៃចន្ទទី២២ ខែមិថុនា ជាមួយមេដឹកនាំចិន អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅដែនដីទីបេ និងនៅទីក្រុង Xinjiang និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ចិនអំពីវីរ៉ុសកូរ៉ូណា។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃសុក្របានធ្វើទស្សនកិច្ចមិនប្រកាសជាមុនទៅកាន់មូលដ្ឋានទ័ពមួយកន្លែងនៅតំបន់ដាច់ស្រយាល Ladakh ជាប់ព្រំដែនជាមួយប្រទេសចិន ដែលនៅទីនោះកងទ័ពប្រទេសទាំងពីរបានប្រឈមមុនដាក់គ្នាអស់រយៈពេលជិត២ខែមកហើយ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោក Nathan Law កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតក្រោកឈរប្រឆាំងនឹងភាពផ្តាច់ការរបស់ប្រធានាធិបតីចិនលោក Xi Jinping និងលើកតម្កើងសិទ្ធិមនុស្សឲ្យខ្ពស់ជាងការចំណេញខាងហិរញ្ញវត្ថុ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជននយោបាយថៃមួយរូបដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលមួយខែមកហើយ។
ព័ត៌មានផ្សេងទៀត