សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោក Nathan Law កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតក្រោកឈរប្រឆាំងនឹងភាពផ្តាច់ការរបស់ប្រធានាធិបតីចិនលោក Xi Jinping និងលើកតម្កើងសិទ្ធិមនុស្សឲ្យខ្ពស់ជាងការចំណេញខាងហិរញ្ញវត្ថុ។
លោក Law ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ការចូលជាធរមាននៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនក្នុងសប្តាហ៍នេះកត់សម្គាល់ចុងបញ្ចប់នៃប្រព័ន្ធ«ប្រទេសមួយប្រព័ន្ធពីរ»របស់ចិនដែលធ្លាប់បានធានានូវស្វ័យភាពរបស់ហុងកុង។
សកម្មជនរូបនេះសហគមន៍អន្តរជាតិគួរយល់ពីឥទ្ធិពលនៃច្បាប់ថ្មីនេះនិងចាត់វិធានការដើម្បីឲ្យចិនទទួលខុសត្រូវ។
នៅពេលនេះទាំងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ដែលដាក់ទណ្ឌកម្មចំពោះបុគ្គលនិងក្រុមហ៊ុននានាដែលធ្វើពាណិជ្ជកម្មជាមួយមន្ត្រីចិនណាដែលទទួលខុសត្រូវក្នុងការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងនេះ៕