ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ក្នុង​ប្រទេស​ឥណ្ឌា​ឥឡូវ​នេះ​បាន​ស្ថិត​លំដាប់​ទី៣​ក្នុង​ពិភពលោក


បុរស​គ្មាន​ផ្ទះ​សម្បែង​ម្នាក់​ដេក​នៅ​លើ​រទេះ​មួយ​ ក្នុង​ពេល​បិទ​សកម្មភាព​សង្គម នៅ​ក្នុង​ក្រុង Bengaluru ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។
បុរស​គ្មាន​ផ្ទះ​សម្បែង​ម្នាក់​ដេក​នៅ​លើ​រទេះ​មួយ​ ក្នុង​ពេល​បិទ​សកម្មភាព​សង្គម នៅ​ក្នុង​ក្រុង Bengaluru ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ជាង​២ម៉ឺន​៣ពាន់​ករណី​នៅ​ថ្ងៃចន្ទ​ នេះ​ដោយ​ធ្វើ​ឱ្យ​មាន​ចំនួន​សរុប​របស់​ឥណ្ឌា​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​មាន​ច្រើន​លើស​ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​មាន​ការ​ឆ្លង​ទី៣​ក្នុង​ពិភពលោក។

ឥណ្ឌា​ឥឡូវ​នេះ​ស្ថិត​នៅ​តែ​ពីក្រោយ​សហរដ្ឋអាមេរិក និង​ប្រេស៊ីល​ចំពោះ​ចំនួន​សរុប​ករណី​ឆ្លង​នៃ​មេរោគ​កូរ៉ូណា។

ឥណ្ឌា​បាន​បិទ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ ក៏ប៉ុន្តែ​រដ្ឋាភិបាល​បាន​លុបចោល​ការ​រឹតត្បិត​បណ្តើរៗ​លើ​ពួក​ទេសចរណ៍​ក្នុង​ស្រុក​ដើម្បី​ព្យាយាម​លើក​ស្ទួយ​សេដ្ឋកិច្ច។

ក៏ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ Uttar Pradesh ដែល​ជា​រដ្ឋ​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត​នៅ​ឥណ្ឌា ពួក​មន្រ្តី​បាន​បន្ត​បិទ​ពាណិជ្ជកម្ម​ វិមាន​អនុស្សាវរីយ៍ និង​កន្លែង​ទេសចរណ៍​សំខាន់ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង Agra រួម​មាន​ប្រាសាទ Taj Mahal នៅ​ពេល​ដែល​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​បន្ត។

ខណៈ​ដែល​រដ្ឋាភិបាល​ក្នុង​ប្រទេស​ជាច្រើន​ប្រវេសប្រវាស់​ធ្វើ​ការ​ឆ្លើយតប​ដល់​មេរោគ​កូរ៉ូណា ពួក​អ្នក​វិទ្យាសាស្រ្ត​មួយ​ក្រុម​ដែល​មាន​គ្នា​២៣៩នាក់​មក​ពី​ប្រទេស​ចំនួន​៣២ កំពុង​អំពាវនាវ​ដល់​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ណែនាំ​ទាក់ទិន​នឹង​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​តាម​ខ្យល់។

ពួក​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា មាន​ភស្តុតាង​ថា វីរុស​នោះ​អាច​ស្ថិត​នៅ​ក្នុង​ខ្យល់​រយៈពេល​យូរ​ ហើយ​ថា ចំណែក​តូចៗ​នោះ​អាច​ឆ្លង​មនុស្ស។

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ពួក​មន្រ្តី​បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​នេះ​ពី​ការ​បិទ​ព្រំដែន​រវាង​រដ្ឋ Victoria និង​រដ្ឋ New South Wales ដែល​ជា​រដ្ឋ២​មាន​ប្រជាពលរដ្ឋ​ច្រើន​បំផុត​បន្ទាប់ពី​ការ​ឆ្លង​ថ្មី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ការ​បិទ​នេះ​គ្មាន​ពេល​កំណត់​ហើយ​កត់សម្គាល់​ជា​លើក​ទី១​នៃ​ចំណាត់ការ​បែប​នេះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ចាប់​តាំងពី​ការ​រាតត្បាត​គ្រុន​ផ្តាសាយ​ធំ​កាលពី​១រយ​ឆ្នាំ​មុន។

ប្រទេស​ក្រិក​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​ហាមឃាត់​ពួក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ស៊ែប៊ី (Serbia) រហូត​ដល់​ថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពី​ចំនួន​ករណី​ឆ្លង​នៅ​ទីនោះ​បាន​កើន​ឡើង៕

XS
SM
MD
LG