ប្រទេសចិនបានព្រមានថា ការបោះឆ្នោតរបស់គណបក្សដែលមានទំនោររកប្រជាធិបតេយ្យនៅទីក្រុងហុងកុងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតរដ្ឋសភាហុងកុងនៅពេលខាងមុខ ប្រហែលជាបានរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តកាលពីពេលថ្មីៗនេះ។
គេមិនទាន់ដឹងថាតើស្ថានភាពតានតឹងចុងក្រោយនេះដែលបាននាំឱ្យមានការពង្រាយទ័ព និងសម្ភារៈយោធាយ៉ាងច្រើននៅតាមបណ្តោយព្រំដែនរួម រវាងឥណ្ឌា និងចិន នឹងកាន់តែតានតឹងទៀត ឬត្រូវបានដោះស្រាយបានតាមមធ្យោបាយការទូត។
ប្រទេសចិនបានដាក់ទណ្ឌកម្មលើសមាជិកសភាសហរដ្ឋអាមេរិក ៣ រូប ដើម្បីជាការសងសឹកនឹងការណ៍ដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដាក់ទណ្ឌកម្មលើចិនទាក់ទិននឹងទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជាតិសាសន៍ Uighur កាន់សាសនាឥស្លាមនៅក្នុងខេត្ត Xinjiang។
បន្ទាប់ពីខំប្រឹងអស់រយៈពេលជាង ២០ ឆ្នាំ ប្រទេសចិនបង្កើតបានសម្រេចនូវប្រព័ន្ធផ្កាយរណបរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា នៅពេលដែលផ្កាយរណប BeiDou’s 35 ចុងក្រោយបានទៅដល់គន្លងភូមិសាស្ត្រក្នុងទីអវកាស។
អាជ្ញាធរចិនព្យាយាមខ្ទប់មាត់ពួកនិស្សិតនៅឯក្រៅប្រទេសដែលរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងតាមបណ្តាញសង្គមដោយធ្វើទុក្ខបុកម្នេញគ្រួសារពួកគេនៅក្នុងប្រទេសចិន។
អាជ្ញាធរប៉ូលិសឥណ្ឌាបាននិយាយថា ខ្លួនបានបាញ់សម្លាប់ Vikas Dubey ដែលជាជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋដ៏សាហាវព្រៃផ្សៃ។ ជននេះត្រូវអាជ្ញាធរតាមចាប់ខ្លួនពីបទទាក់ទងនឹងបទឧក្រិដ្ឋយ៉ាងតិចចំនួន៦០ករណី រួមទាំងការសម្លាប់មន្ត្រីប៉ូលិសចំនួន៨នាក់ផងដែរ។
មួយថ្ងៃមុនលោកបានបាត់ខ្លួន លោក Park Won-soon ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ដោយអតីតលេខាប្រចាំការិយាល័យរបស់លោក។
កម្ពុជានិងកូរ៉េខាងត្បូង កាលពីថ្ងៃព្រសហ្បតិ៍ បានសម្រេចចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលទំនងជានឹងធ្វើនៅខែកក្កដា ខណៈកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសចិននៅក្នុងខែសីហាខាងមុខនេះ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន មានទឹកប្រាក់ប្រមាណ៧,៤ ពាន់ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នេះ បើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅក្នុងនោះ កម្ពុជា មានឱនភាពដោយសារតែការនាំចូលពីប្រទេសចិនមានទំហំប្រមាណ៦ពាន់ លានដុល្លារទៅហើយ ដែលខុសគ្នាប្រមាណ៨០ភាគរយ។
ដោយយកលេសថាជាបញ្ហាសន្តិសុខជាតិ គណបក្សកុម្មុយនិស្តចិនកំពុងប្រើប្រាស់ច្បាប់សន្តិសុខដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលថ្មីៗនេះ ដើម្បីការពារ និងពង្រីកការគ្រប់គ្រងអំណាចផ្ដាច់ការនិយមបក្សតែមួយ លើទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។
ព័ត៌មានផ្សេងទៀត