ភាគីទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងមួយចំនួនទាក់ទិននឹងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ថាពូកែខាងគោលនយោបាយក្នុងស្រុក ប៉ុន្តែមិនសូវផ្តោតលើគោលនយោបាយការបរទេស។
លោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នឹងកាន់មុខតំណែងសម្របសម្រួលបញ្ហាទីបេនេះបន្ថែម ដែលមុខតំណែងនេះបាននៅទំនេរចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរបស់លោកប្រធានាធិបតី Trump ក្នុងឆ្នាំ ២០១៧ មក។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បណ្តាបស្ចិមប្រទេសបានកោះហៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពសិទ្ធិមនុស្ស ជាពិសេសជនជាតិភាគតិចដែលកាន់សាសនាផ្សេងៗ។
ប្រទេសចិនបានរៀបចំសមយុទ្ធលុកលុយខាងយោធាដ៏ធំមួយក្នុងអំឡុងពេលទិវាជាតិកោះតៃវ៉ាន់ នៅពេលដែលប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen អំពាវនាវឲ្យមាន «ការសន្ទនាដែលមានអត្ថន័យមួយ»ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ទីភ្នាក់ងារសន្តិសុខដែនទឹកឥណ្ឌូណេស៊ីបានប្រដេញចេញនាវាចិនមួយគ្រឿងកាលពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានជួបសំណេះសំណាលជាមួយនឹងភាគីឥណ្ឌូណេស៊ី។
ផ្លូវក្រោមដី Atalនេះ នឹងអាចជួយឲ្យប្រទេសឥណ្ឌា ដាក់ពង្រាយកងទ័ពនិងឧបករណ៍យោធាបានយ៉ាងឆាប់រហ័សនៅក្នុងតំបន់ Ladakh។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo រិះគន់ខ្លាំងៗមកលើប្រទេសចិន អំឡុងពេលដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោកទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ទី០៦ ខែតុលាកន្លងទៅនេះ។
សកម្មជនការងារ និងអ្នកបរិស្ថានជាច្រើននាក់ បានបង្កើតសម្ព័ន្ធភាពមួយ ប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយលើកតម្កើងដោយរដ្ឋាភិបាលរួចមក ថាជាគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគមកក្នុងប្រទេសនោះ។
ចិន កាលពីពេលថ្មីៗនេះ បានបង្កើនសកម្មភាពខាងយោធានៅជុំវិញកោះតៃវ៉ាន់ រួមមានការហោះហើររបស់យន្តហោះចំបាំងឆ្លងកាត់ព្រំដែន ដែលរដ្ឋាភិបាលក្រុងតៃប៉ិ ចាត់ទុកជា«និមិត្តរូបនៃការរារាំងការប្រឈមមុខខាងយោធាជាមួយចិនដីគោក»។
លោក Mike Pompeo បានព្រមាននៅថ្ងៃអង្គារនេះអំពី «ទង្វើទុច្ចរិតនៅក្នុងតំបន់» របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅពេលដែលលោកជួបជាមួយសម្ព័ន្ធមិត្តសំខាន់ៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបង្ហាញអំពីសាមគ្គីភាពមួយប្រឆាំងនឹងចិន។
ព័ត៌មានផ្សេងទៀត