ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​សមយុទ្ធ​លុកលុយ​ខាង​យោធា​នៅពេល​មាន​ភាព​តានតឹង​ជាមួយ​កោះតៃវ៉ាន់


ឧទ្ធម្ភាគចក្រ​ហើរ​លើ​ការិយាល័យ​ប្រធានាធិបតី​ជាមួយ​នឹង​ទង់ជាតិ​តៃវ៉ាន់ ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ថ្ងៃ​បុណ្យ​ជាតិ ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ឧទ្ធម្ភាគចក្រ​ហើរ​លើ​ការិយាល័យ​ប្រធានាធិបតី​ជាមួយ​នឹង​ទង់ជាតិ​តៃវ៉ាន់ ក្នុង​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​ថ្ងៃ​បុណ្យ​ជាតិ ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ប្រទេសចិន​បាន​រៀបចំ​សមយុទ្ធ​លុកលុយ​ខាង​យោធាដ៏ធំ​មួយ​ក្នុង​អំឡុង​ពេល​ទិវា​ជាតិ​កោះតៃវ៉ាន់​ នៅពេល​ដែល​ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen អំពាវនាវ​ឲ្យ​មាន «ការសន្ទនា​ដែល​មាន​អត្ថន័យ​មួយ»ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

សមយុទ្ធ​ធ្វើ​ជា​ការវាយ​ប្រហារនៅពេល​យប់​កាលពី​ថ្ងៃ​សៅរ៍​រួមមាន​យន្តហោះ​គ្មាន​មនុស្ស​បើក(ដ្រូន) កង​កម្លាំង​ពិសេស​និង​កងទ័ព​អាកាស​បាន​ចេញ​មកពី​ទីកន្លែង​ជា​ច្រើន។ នេះ​តាម​សេចក្តី​រាយការណ៍​ដោយ​បណ្តាញ​ទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន (CCTV)។

នេះ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះដែល​បណ្តាញ​ព័ត៌មាន​ចិន បាន​ផ្សព្វផ្សាយ​ទាំងស្រុង​អពី​ការរៀបចំ​ដំណើរការ​សមយុទ្ធ​យោធា​ឡើង​លើ​កោះ​តៃវ៉ាន់។

សេចក្តី​រាយការណ៍​នោះ បាន​បញ្ជាក់​ថា៖ «សមយុទ្ធ​ដែល​មាន​ការបញ្ចូល​កង​ប្រយុទ្ធ​ថ្មីប្រកប​ដោយ​ប្រសិទ្ធភាព​ បាន​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ពិត​ប្រាកដ​របស់​កងទ័ព​នៅ​ក្នុង​ការ វាយ​ប្រហារ​ឡើង​គោក​និង​ការ​វាយប្រហារ​តាម​ទ្រង់ទ្រាយ​ធំ៣​រួម​គ្នា»។

ស្ថានភាព​តានតឹង​ក្នុង​រឿង​តៃវ៉ាន់​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្កើន​សម្ពាធ​ខាង​យោធាដោយ​ប្រើ​យន្តហោះ​ចម្បាំង​ហោះ​ឆ្លង​កាត់​«ខ្សែបន្ទាត់​កណ្តាល»នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ធម្មតា​ត្រូវ​បាន​គេចាត់ទុក​ថា​ជា​តំបន់​អព្យាក្រឹត្យ​ក្រៅ​ផ្លូវការណ៍​មួយ​នោះ សឹង​តែ​រាល់ថ្ងៃ»។

តាម​ក្រសួង​ការពារ​ប្រទេស​កោះ​តៃវ៉ាន់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា យន្តហោះ​យោធា​ចិន បាន​ហោះ​ចូល​តំបន់​អត្តសញ្ញាណ​ដែន​អាកាស​តៃវ៉ាន់ ​ឬ(ADIZ)ម្តង​ទៀត​កាលពី​ថ្ងៃ​អាទិត្យ ដែល​កត់​សម្គាល់​ជាការ​លុកលុយ​បែប​នេះ​លើក​ទី១៧​ចាប់តាំង​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា​មក នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​បាន​ចាប់ផ្តើម​ចេញផ្សាយ​សកម្មភាព​យោធា​ចិន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចាត់ទុក​កោះ​តៃវ៉ាន់​ដែលគ្រប់គ្រង​ដោយ​ខ្លួន​ឯង​ជា​ដែនដី​របស់​ខ្លួន​ហើយ​និយាយ​ថា កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ណាមួយ​ត្រូវតែ​បង្រួប​បង្រួម​ឡើង​វិញ​ជាមួយ​ចិន​ដីគោក​ដោយ​ការប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់៕

XS
SM
MD
LG