អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំមួយថា ប្រសិនបើសំណើច្បាប់នេះនឹងបន្តក្លាយជាច្បាប់ វានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
អ្នកជំនាញបាននិយាយថាច្បាប់មិនមានលាយលក្ខណ៍អក្សរមួយបានកំណត់សមាជិកនៃស្ថាប័នបង្កើតគោលនយោបាយដ៏មានឥទ្ធិពលបំផុតរបស់បក្សកុម្មុយនីស្តចិនឱ្យធ្វើការត្រឹមអាយុ ៦៨ ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលក្រុងតៃប៉ិ លោក Joseph Wu បាននិយាយនៅថ្ងៃសុក្រនេះថា សមយុទ្ធយោធាដ៏ធំរបស់ចិននៅជុំវិញកោះតៃវ៉ាន់ បានត្រឹមតែធ្វើឱ្យសម្ពន្ធមិត្តមានការប្តេជ្ញាចិត្តបន្ថែមធ្វើទស្សនកិច្ចនៅដែនកោះប្រជាធិបតេយ្យនេះ និងបង្ហាញសាមគ្គីភាព។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទន្លេចំនួន៦៦នៅក្នុងសង្កាត់ចំនួន៣៤នៅក្នុងតំបន់ Chongqing ភាគនិរតីបានរីងស្ងួត។
កាលពីថ្ងៃចន្ទម្សិលមិញ យោធាចិនបានបញ្ជាក់ថាខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតនៅជិតប្រជុំកោះ Penghu របស់តៃវ៉ាន់ ស្របពេលដែលសមាជិកសភាអាមេរិកមួយក្រុមបានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen និងសមាជិកសភាតៃវ៉ាន់។
រដ្ឋាភិបាលចិនថា វិធានការទាំងនេះគឺធ្វើឡើងដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្ដាហ៍មុន។
យោធាតៃវ៉ាន់ថា ការធ្វើសមយុទ្ធនេះដែលនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ខាងមុខ ក៏មានការដាក់ពង្រាយកងទ័ពរាប់រយនាក់និងកាំភ្លើងធំធុនធ្ងន់ប្រហែល ៤០ គ្រឿងផងដែរ។
សមយុទ្ធរបស់ចិនដែលផ្តោតលើកន្លែង៦នៅជុំវិញកោះនេះមានកំណត់ធ្វើរហូតដល់ពេលថ្ងៃត្រង់នៅថ្ងៃអាទិត្យ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា យោធាចិនបានធ្វើ «ការហ្វឹកហាត់បាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ» នៅច្រកសមុទ្រតៃវ៉ាន់នៅម៉ោងប្រមាណជា ១ រសៀលនៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រី Nancy Pelosi បានលើកឡើងអំពីច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលទើបនឹងអនុម័តកាលពីពេលថ្មីៗនេះដែលច្បាប់នោះមានបំណងពង្រឹងការផលិតវត្ថុធាតុអេឡិចត្រូនិក semiconductor នៅក្នុងស្រុក និងជួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រជែងជាមួយនឹងចិន។
ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលធ្វើឡើងដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available