ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Pelosi ជួប​​សមាជិក​សភា​​​និង​​ប្រធានាធិបតី​តៃវ៉ាន់


ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅ​ទីក្រុង​តៃប៉ិ កោះ​តៃ​វ៉ាន់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។
ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅ​ទីក្រុង​តៃប៉ិ កោះ​តៃ​វ៉ាន់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​លោកស្រី Nancy Pelosi បានជួប​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen និង​សមាជិក​សភា​ជាន់ខ្ពស់​តៃវ៉ាន់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់។

លោក​ស្រី Pelosi បាន​ធ្វើ​ដំណើរទៅ​ដល់​កោះតៃវ៉ាន់កាល​ពីយប់ថ្ងៃ​អង្គារ ថ្វី​បើ​មាន​ការប្រឆាំង​នឹង​ការ​ព្រមាន​របស់​ចិន​ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន។ ទស្សនកិច្ច​នេះ​ធ្វើ​ឱ្យ​លោកស្រី​ក្លាយ​ជា​មន្ត្រីអាមេរិក​ជាន់​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ដែល​គ្រប់គ្រង​ខ្លួន​ឯង​មួយ​នេះ។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ក្នុង​ទស្សនកិច្ច​នៅ​សភា​តៃវ៉ាន់​ក្នុង​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។
ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ក្នុង​ទស្សនកិច្ច​នៅ​សភា​តៃវ៉ាន់​ក្នុង​ទី​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

កន្លង​មក ចិន​បាន​គំរាម​ថា​នឹង​ឆ្លើយតប​បែប​យោធា ប្រសិនបើ​អ្នកស្រី Pelosi ហ៊ាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។

ទី​ភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ថា មិន​យូរ​ប៉ុន្មាន​ក្រោយ​លោកស្រីអញ្ជើយ​ទៅ​ដល់​ក្រុង​តៃប៉ិ​កាល​ពី​យប់​ថ្ងៃ​អង្គារ ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធាជា​បន្តបន្ទាប់ គឺ​ដូច​តាម​ការ​គំរាម​ពី​មុន​របស់​ខ្លួន។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ យន្តហោះ​ចម្បាំង​និង​នាវា​ចម្បាំង​ចិន​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ជិត​ខ្សែ​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​ប្រភព​ដែល​មិន​បញ្ជាក់​អត្តសញ្ញាណ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី៕

XS
SM
MD
LG