ក្រុមហ៊ុន Intuitive Machines បានព្យាយាមដើម្បីក្លាយជាក្រុមហ៊ុនឯកជនលើកដំបូងគេ ដែលបានចុះចតលើឋានព្រះចន្ទ ដែលរហូតមកដល់ពេលនេះមានតែប្រទេស ៥ ប៉ុណ្ណោះ ដែលអាចបញ្ជូនយានអវកាសរបស់ខ្លួនឡើងដល់ឋានព្រះចន្ទ
រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអង្គារ ទី ២០ ខែកុម្ភៈ បានចាត់ទុកវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពRFE/RL ដែលជាសម្ព័ន្ធនឹងវីអូអេជា «អង្គការមិនគួរស្វាគមន៍» ក្នុងចំណាត់ការដែលបង្ហាញពីការគាបសង្កត់យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។
លោក Blinken នឹងជួបជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva នៅក្នុងរដ្ឋធានីប្រេស៊ីលីយ៉ា និងប្រធានាធិបតីថ្មីអាហ្សង់ទីន លោក Javier Milei នៅក្នុងរដ្ឋធានីបួណូស អៃរេស ដើម្បីពិភាក្សាបញ្ហាទ្វេភាគីនិងបញ្ហាសាកលលោក។
សម្ព័ន្ធមិត្តលោក Navalny និយាយថា ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ម្តាយមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះគឺអ្នកស្រី Lyudmila ថា ការស៊ើបអង្កេតលើការស្លាប់របស់កូនប្រុសអ្នកស្រីក្នុងពន្ធនាគារនោះ ត្រូវប្រើពេលធ្វើបន្ថែមទៀត។
ក្រុមហ៊ូធីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កប៉ាល់នោះមានឈ្មោះថា Rubymar ដែលជាកប៉ាល់ដឹកទំនិញដ៏ធំមួយដែលក្រុមហ៊ុនតាមដានការធ្វើដំណើររបស់កប៉ាល់នេះបានបញ្ជាក់ថានៅពេលនោះ កំពុងធ្វើដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមទៅប្រទេសប៊ុលហ្គារី។
ការអនុម័តច្បាប់នេះត្រូវបានមើលឃើញថាជាជ័យជម្នះមួយ សម្រាប់សិទ្ធិសេរីភាពនៃអ្នកស្រឡាញ់ភេទដូចគ្នា ខណៈដែលច្បាប់នេះត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលអភិរក្សនិយម បើទោះបីជាមានការប្រឆាំងតវ៉ាពីព្រះវិហារគ្រិស្តសាសនានិកាយ Orthodox ដែលមានឥទ្ធិពលខ្លាំងក្នុងប្រទេសនេះក៏ដោយ។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិអាមេរិក លោក John Kirby បដិសេធមិននិយាយលម្អិតពីសមត្ថភាពដែលកំពុងលេចឡើងរបស់រុស្ស៊ីជុំវិញបញ្ហានេះទេ ប៉ុន្តែថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនានា បាននិងកំពុងតាមដានត្រួតពិនិត្យនូវការប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធឧបករណ៍របស់រុស្ស៊ី
លោកស្រី Michelle Steel សមាជិកសភាអាមេរិកគណបក្សសាធារណរដ្ឋពីរដ្ឋកាលីហ្វ័រញ៉ា និងជាសហប្រធានក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្ស បានថ្លែងថា លទ្ធិកុម្មុយនិស្តជាលទ្ធិឃោរឃៅ ដែលចាក់ឫសនៃភាពក្រីក្រ ភាពអស់សង្ឃឹម ភាពផ្តាច់ការនិយម និងបន្ទាប់មកគឺការស្លាប់។
ព័ត៌មានផ្សេងទៀត