ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យានអវកាសឯកជនបានចុះចតលើឋានព្រះចន្ទដោយបញ្ជូនសញ្ញាខ្សោយមកផែនដី


រូបភាពបង្ហាញ​យាន​ Odysseus ដើម្បីចុះចតលើឋានព្រះចន្ទ​ហោះ​ជុំ​ភពផែនដី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Intuitive Machines via AP)
រូបភាពបង្ហាញ​យាន​ Odysseus ដើម្បីចុះចតលើឋានព្រះចន្ទ​ហោះ​ជុំ​ភពផែនដី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Intuitive Machines via AP)

យានអវកាស​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​ឯកជន​អាមេរិកាំងបាន​ចុះចត​លើ​ឋានព្រះចន្ទ ប៉ុន្តែ​មន្ត្រី​ក្រុមហ៊ុនបាន​និយាយ​ថា​ យាន​អវកាស​នេះបាន​បញ្ជូន​សញ្ញា​ខ្សោយមួយមក​ភព​ផែន​ដី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

យានអវកាស​នេះបាន​ហោះអណ្តែត​ដល់​ផ្នែក​ខាង​លើ​នៃឋាន​ព្រះចន្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ស្វែង​រក​កន្លង​ទំនាប​ចុះចត​នៅប៉ូល​ភាគ​ខាង​ត្បូង​នៃឋាន​ព្រះចន្ទ​ ដែល​សម្បូរ​ដោយជ្រលង​ថ្ម​និង​រណ្តៅ​ជាច្រើន​កន្លែង​។​ ​

ក្រុមហ៊ុន ​Intuitive Machines​ បាន​ព្យាយាមដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ឯកជន​លើក​ដំបូង​គេ​ ដែលបាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ ដែលរហូត​មក​ដល់​ពេល​នេះមាន​តែ​ប្រទេស​ ៥ ប៉ុណ្ណោះ​ ​ដែល​អាច​បញ្ជូន​យានអវកាស​របស់​ខ្លួន​ឡើង​ដល់​ឋានព្រះចន្ទ។​ ​

យាន​អវកាស​នេះ​ជា​ផ្នែក​មួយ​នៃកិច្ចប្រឹងប្រែង​របស់​អង្គការ​ NASA អាមេរិក​ ក្នុង​ការធ្វើ​ដំណើរ​ជា​លក្ខណៈពាណិជ្ជកម្ម​ទៅ​កាន់​ឋាន​ព្រះចន្ទ មុន​ពេល​គម្រោង​ការវិល​ត្រឡប់​ទៅ​វិញនៃ​ក្រុម​អវកាសយានិក​ទៅ​កាន់​ទី​នោះ។​

សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​កម្មវិធី​ទៅឋាន​ព្រះចន្ទ​ក្នុង​ឆ្នាំ​ ១៩៧២​ បន្ទាប់​ពីយានអវកាស​អាប៉ូឡូ​របស់​ទី​ភ្នាក់ងារ​ NASA បាន​បញ្ជូន​អវកាសយានិក ១២ នាក់​ ទៅ​កាន់ទី​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG