កិច្ចព្រមព្រៀងជាមួយប្រទេសទាំង៤ក្នុងទ្វីបអឺរ៉ុបនេះត្រូវបានធ្វើឡើង ក្រោយពីដំណើរការចរចាអស់រយៈពេលប្រមាណ១៦ឆ្នាំរួចមក។
បើតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មានស្ត្រីនិងក្មេងស្រីប្រមាណ៣៤០លាននាក់នៃចំនួនស្ត្រីសរុបទាំងអស់នៅក្នុងពិភពលោក នឹងមិនអាចរំដោះខ្លួនចេញពីភាពក្រីក្រខ្លាំងត្រឹមឆ្នាំ២០៣០បានទេ ប្រសិននិន្នាការនៅតែបន្ត ដូចអ្វីដែលគេកំពុងមាន
អ្នកនាង Raye បានឈ្នះពានរង្វាន់ចំនួនប្រាំមួយ រួមមានពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់អាល់ប៊ុមចម្រៀងប្រចាំឆ្នាំក្រោមចំណងជើងថា «My 21st Century Blue» និងពានរង្វាន់បទចម្រៀងប្រចាំឆ្នាំក្រោមចំណងជើងថា «Escapism»។
មេដឹកនាំក្រុងហុងកុង លោក John Lee បានសុំដល់ក្រុមសមាជិកសភាឱ្យជំរុញសេចក្តីព្រាងច្បាប់ថែរក្សាសន្តិសុខជាតិឱ្យបាន«លឿនពេញទំហឹង» ហើយសមាជិកសភាក៏បានចាប់ផ្តើមពិភាក្សាដេញដោលគ្នានៅក្រោយសេចក្តីព្រាងច្បាប់នេះត្រូវបានចេញផ្សាយជាសាធារណៈ។
អ្នកនយោបាយជាន់ខ្ពស់ទាំងអស់របស់សហរដ្ឋអាមេរិកតែងតែជួបជុំគ្នាស្តាប់សុន្ទរកថារបស់ប្រធានាធិបតីស្តីពីស្ថានភាពសហព័ន្ធនៅឯវិមានរដ្ឋសភា។លើកលែងតែអ្នកនយោបាយម្នាក់ ដែលត្រូវបានចាត់តាំងឲ្យដឹកនាំរដ្ឋាភិបាលក្នុងគ្រាអាសន្ន ឬហៅថា «Designated Survivor»។
សភាប្រជាជនចិនកំពុងបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាសំខាន់ៗមួយចំនួនទៀត ដែលប្រទេសនេះកំពុងប្រឈម
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា អូស្រ្តាលីនិងអាស៊ាន «ទទួលស្គាល់ពីអត្ថប្រយោជន៍នៃការមានសមុទ្រចិនខាងត្បូងជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព» ហើយលើកទឹកចិត្ត «ប្រទេសទាំងអស់ឱ្យបញ្ចៀសសកម្មភាពឯកតោភាគី» ដែលអាចគំរាមកំហែងដល់ក្តីសង្ឃឹមទាំងនោះ»។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានបង្ហាញប្រតិកម្មជាលើកដំបូង ក្រោយពីមានការផ្សព្វផ្សាយសារសំឡេងសន្ទនាតាមទូរស័ព្ទរវាងមន្រ្តីយោធាជាន់ខ្ពស់អាល្លីម៉ង់ ស្តីពីការបញ្ជូនគ្រឿងសព្វាវុធដល់អ៊ុយក្រែន
កប៉ាល់ពាណិជ្ជកម្មប្រមាណ ១៥ គ្រឿងបានរងការខូចខាតដោយសារការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់ក្រុមហ៊ូធីតាំងពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុនមក។ អាមេរិកបានបញ្ជាក់ថា បច្ចុប្បន្ននេះមាននាវារបស់សម្ព័ន្ធភាពនេះពី ៤ ទៅ ៨ គ្រឿងចល័តនៅសមុទ្រក្រហមដើម្បីការពារកប៉ាល់អន្តរជាតិ។
ប៉ុន្តែក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅថា ភាពស្ងប់ស្ងាត់នេះ មិនបានកាត់បន្ថយហានិភ័យនៃជម្លោះតំបន់នោះឡើយ។
ពិធីបញ្ចុះសពមេបក្សប្រឆាំងរុស្ស៊ីរូបនេះក៏ត្រូវបានធ្វើឡើងផងដែរនៅកន្លែងបញ្ចុះសព Borisovskoye ដែលគេឃើញមានក្រុមប៉ូលិសស្ថិតនៅទីនោះផងដែរ។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកថា ការអនុញ្ញាតនេះ «គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យទីផ្សាររវាងសហរដ្ឋអាមេរិកនិងចិនមានប្រក្រតីភាពបន្ថែមទៀតក្នុងការត្រៀមសម្រាប់រដូវធ្វើដំណើរនៅរដូវក្តៅឆ្នាំ ២០២៤ នេះ»។
ព័ត៌មានផ្សេងទៀត
No media source currently available