តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកមួយ បានចេញដីការបញ្ជាដោយណែនាំដល់មេធាវីមួយរូបរបស់លោក Trump ឱ្យផ្តល់ឯកសារដល់ក្រុមអគ្គរដ្ឋអាជ្ញា នៅក្នុងសំណុំរឿងស៊ើបអង្កេតពាក់ព័ន្ធនឹងការរក្សាទុកឯកសារសម្ងាត់របស់អតីតប្រធានាធិបតីរូបនេះនៅក្នុងភូមិគ្រឹះរបស់លោកក្នុងរដ្ឋ Florida។
សហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ចិននៅថ្ងៃព្រហស្បតិ៍នេះដែលថាកងទ័ពចិនបានបណ្ដេញនាវាបញ្ជាដោយមីស៊ីលរបស់សហរដ្ឋអាមេរិកមួយគ្រឿងដែលបានចូលក្នុងដែនទឹករបស់ចិន។
ប្រធានាធិបតីអាមេរិកនិងប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១០ខែមីនា បានស្វះស្វែងបន្ថយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុនអាមេរិកាំង ដែលការណ៍នេះបង្កភាពតឹងតែងដល់ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប។
លោកស្រី Yellen បាននិយាយថា«ហើយប្រព័ន្ធធនាគារស.រ.អ.នៅតែល្អប្រសើរ»។ កំណត់សម្គាល់របស់លោកស្រីមានឡើងក្រោយពីធនាគារមួយចំនួនមានវិបត្តិនៅខែនេះ។
កងទ័ពរុស្ស៊ីបានប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅជាច្រើន» តាំងពីពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានពេញទំហឹងលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានកត់ត្រាការអនុវត្តសិទ្ធិមនុស្សនៅជុំវិញពិភពលោក។
It says funds will support ‘core businesses and clients’
Defense chief Lloyd Austin says US will continue to fly wherever international law allows after Russian intercept led to downing of US drone in Black Sea
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងថ្លែងនៅថ្ងៃចន្ទនេះ អំពីប្រព័ន្ធធនាគារ ក្រោយពីរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីព្យាយាមទប់ស្កាត់វិបត្តិដែលអាចកើតឡើងពីបរាជ័យនៃធនាគារធំៗពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden គ្រោងនឹងបង្ហាញសំណើថវិការបស់លោកសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍នេះទៅកាន់រដ្ឋ Pennsylvania ។
មន្ត្រីនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលទទួលខុសត្រូវដោយផ្ទាល់ផ្នែកកងទ័ពជើងគោកសហរដ្ឋអាមេរិក បានបង្ហាញនូវចំណុចលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះនៃយុទ្ធសាស្ត្រពហុផ្នែកសម្រាប់ការកម្លារារាំងមិនឱ្យមានសង្គ្រាមជាមួយនឹងប្រទេសចិន។
សហរដ្ឋអាមេរិកចាត់វិធានការការពារប្រព័ន្ធទឹកស្អាតសាធារណៈនិងប្រព័ន្ធលូបង្ហូរទឹកឱ្យកាន់តែប្រសើរជាងមុខ ពីការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា ដែលអាចកាត់ផ្តាច់បណ្តាញសេវាផ្គត់ផ្គង់ទឹកនិងធ្វើឱ្យទឹកមានភាពកខ្វក់ជាដើម។
លោកស្រី Biden បានប្រាប់ VOA តាមអ៊ីមែលកាលពីថ្ងៃទី ៣ ខែមីនាថា គោលបំណងគឺដើម្បី «ពាំនាំរឿងរ៉ាវរបស់ស្ត្រីដ៏អស្ចារ្យទាំងនេះទៅកាន់ឆាកដ៏ធំបំផុតតាមដែលយើងអាចធ្វើបាន ដែលនោះគឺនៅសេតវិមាន»។
ព័ត៌មានផ្សេងទៀត