កាលពីយប់ថ្ងៃអង្គារ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតរយៈពេលពីរឆ្នាំអំពីការប្រកួតប្រជែងខាងយុទ្ធសាស្ត្ររបស់ស.រ.អ.ជាមួយប្រទេសចិន ដោយមានការផ្តល់សក្ខីកម្មពីសកម្មជនសិទ្ធិមនុស្សចិននិងអតីតទីប្រឹក្សាសន្តិសុខជាតិស.រ.អ.។
កាលពីឆ្នាំមុនសមាជិកគណបក្សសាធារណរដ្ឋនៅរដ្ឋសភាអាមេរិកបានធ្វើយុទ្ធនាការរកសំឡេងឆ្នោតដោយសន្យាថានឹងស៊ើបអង្កេតរដ្ឋបាលលោកប្រធានាធិបតី Joe Biden។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសនូវសំណើមួយកាលពីថ្ងៃអង្គារ ដែលនឹងរារាំងជនចំណាកស្រុកមួយចំនួនមិនឱ្យស្វែងរកសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក និងអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកអាចបញ្ជូនជនទាំងនោះចេញភ្លាមៗពីសហរដ្ឋអាមេរិក។
កាលពីមួយឆ្នាំកន្លងទៅនេះ ប្រទេសប៉ូឡូញបាននាំមុខគេក្នុងការទទួលយកជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ដែលគេចចេញពីការឈ្លានពានរបស់រុស្ស៊ី។ ស្របពេលជាមួយគ្នានេះដែរ ពលរដ្ឋប៉ូឡូញត្រូវរៀនសម្របខ្លួនទៅនឹងសង្គ្រាមទ្រង់ទ្រាយធំដែលកើតឡើងនៅអ៊ុយក្រែនក្បែរប្រទេសរបស់ពួកគេ។
ការរុះរើតង់រស់នៅរបស់ជនគ្មានផ្ទះសម្បែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើឱ្យមានការផ្តោតអារម្មណ៍ឡើងវិញទៅលើវិបត្តិគ្មានផ្ទះសម្បែង។
ក្រុមហ៊ុនអង់គ្លេសនេះបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកកូអរដោនេ GPS របស់ពួកគេដោយនិយាយពាក្យសាមញ្ញចំនួនបី។
រយៈពេលតិចជាងមួយសប្តាហ៍ ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់អ្វីដែលមន្ត្រីអាមេរិកថា ជាបាឡុងស៊ើបការណ៍របស់ចិននោះ កងទ័ពសហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុហោះ៣បន្ថែមទៀត ដែលគេមិនដឹងពីប្រភពដើមរបស់វា។
លោកស្រី Nikki Haley បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីនឹងឈរឈ្មោះសម្រាប់ការតែងតាំងធ្វើជាបេក្ខជនបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ខាងមុខរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងនឹងអតីតចៅហ្វាយនាយរបស់លោកស្រី គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump។
ប្រធានាធិបតីអាមេរិកលោក Joe Biden មានប្រសាសន៍ថា លោកចង់ឱ្យសភាសហរដ្ឋអាមេរិក ស្វែងរកកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ស្តីពីបញ្ហាប្រឈមសំខាន់ៗនៃគោលនយោបាយក្នុងស្រុក និងក្រៅប្រទេស។
ក្រសួងការពារជាតិអាមេរិកថា វត្ថុនេះត្រូវបានគេជឿជាក់ថា ដូចគ្នានឹងវត្ថុ ដែលត្រូវបានគេចាប់សញ្ញាបានក្នុងរដ្ឋ Montana កាលពីថ្ងៃសៅរ៍ផងដែរ។ នេះជាវត្ថុទី៤ហើយ ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងខែកុម្ភៈនេះ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតការចោទប្រកាន់ពីការទុកដាក់ឯកសារសម្ងាត់មិនត្រឹមត្រូវដោយលោកប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ។ ភាពចម្រូងចម្រាសបានចោទជាសំណួរថាហេតុអ្វីបានជាព័ត៌មានរបស់រដ្ឋាភិបាលជា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកកំពុងជួបការប្រឈមធ្ងន់ធ្ងរជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសប្រជាធិបតេយ្យនានាមានកម្លាំងកាន់តែខ្លាំង ហើយរបបផ្តាច់ការមានភាពកាន់តែទន់ខ្សោយជាងមុន។
ព័ត៌មានផ្សេងទៀត