ការបោះឆ្នោតនៅអាមេរិកត្រូវខ្មែរអាមេរិកាំងខ្លះយល់ឃើញថាមានលក្ខណៈប្រជាធិបតេយ្យខ្លាំងធៀបនឹងការបោះឆ្នោតនៅកម្ពុជា ទោះជានៅប្រទេសកំណើតមានប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យមួយបែបផ្សេងដោយមានអត្រាអ្នកចេញទៅបោះឆ្នោតចំនួនពី ៨៥% ទៅជាង៩០% គិតតាំងពីឆ្នាំ១៩៩៣ មក រីឯអត្រាខ្ពស់បំផុតនៅអាមេរិកគឺ ៦៦% នៅឆ្នាំ២០២០។
កសិករអាមេរិកសង្ឃឹមថាអ្នកដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជ្រើសរើសឱ្យដឹកនាំក្រសួងកសិកម្មសហរដ្ឋអាមេរិកនឹងយល់អំពីក្តីបារម្ភរបស់ពួកគេពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មនិងច្បាប់កសិកម្ម។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានតែងតាំងលោក Brendan Carr ឱ្យដឹកនាំគណកម្មការសារគមនាគមន៍សហព័ន្ធហៅកាត់ថា FCC ដែលគ្រប់គ្រងសារគមនាគមន៍នៅក្នុងសហរដ្ឋអាមេរិក។
ការលុបចោលបំណុលដ៏ច្រើននេះគឺសម្រាប់ «គ្រូបង្រៀន គិលានុបដ្ឋាក កងទ័ព មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណៈផ្សេងទៀតដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្ដល់ជូនសហគមន៍របស់ខ្លួនវិញ»។
ទីភ្នាក់ងារ ICE ដែលទទួលខុសត្រូវលើការបញ្ជូនអ្នករស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិកចេញពីប្រទេស បានបញ្ជូនមនុស្ស ២៧១.៤៨៤ នាក់ចេញក្នុងឆ្នាំសារពើពន្ធ ២០២៤ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។ ចំនួននេះស្មើនឹងជិតពីរដងនៃចំនួន ១៤២.៥៨០ នាក់ក្នុងរយៈពេលដូចគ្នានេះក្នុងឆ្នាំ ២០២៣។
ជារៀងរាល់ចុងសប្តាហ៍ អ្នករាំបានប្រមូលផ្តុំគ្នារាំនៅទីក្រុង Silver Spring ដែលរបាំនោះគឺជាការប្រាប់រឿងតាមបែបបុរាណ ទោះបីជានៅចម្ងាយរាប់ពាន់គីឡូម៉ែត្ររវាងពួកគេ និងរដ្ឋហាវ៉ៃ ដែលជារដ្ឋកោះត្រូពិចដែលរបាំ Hula បានកើតនៅទីនោះក៏ដោយ។
លោក Trump បានសរសេរក្នុងសារមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ Truth Social ថា៖ «ខ្ញុំបានប្រាប់សហភាពអឺរ៉ុបថាពួកគេត្រូវតែបង្កើនការទិញប្រេងឥន្ធនៈនិងឧស្ម័នរបស់យើងក្នុងបរិមាណច្រើនថែមទៀតដើម្បីកុំឲ្យមានឱនភាពធំពេកជាមួយសហរដ្ឋអាមេរិក»។
មន្ត្រីស៊ីរីមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាគណៈប្រតិភូអាមេរិកពិតជាបានជួបពិភាក្សាជាមួយមេដឹកនាំថ្មីរបស់ស៊ីរីលោក Ahmed al-Sharaa ដែលជាមេដឹកនាំក្រុម HTS ពិតប្រាកដមែន។
ការផ្លាស់ប្តូរបានកើតឡើង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងលោក Elon Musk បានច្រានចោលកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ខែមីនាឆ្នាំក្រោយ។
វាជាទម្លាប់ទីផ្សារពេលថ្ងៃបុណ្យដែលមានអាយុកាលជាងមួយសតវត្សរ៍។ ជារៀងរាល់ឆ្នាំ អ្នកលក់រាយដ៏ល្បីបំផុតនៅទីក្រុងញូវយ៉ក ដាក់តាំងបង្ហាញទំនិញពេលថ្ងៃបុណ្យដ៏អស្ចារ្យរបស់ពួកគេ។
លោក Miller បាននិយាយទៀតថាការដាក់ទណ្ឌកម្មគ្របដណ្តប់លើក្រុមហ៊ុនការពារជាតិ (National Defense Complex) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាគីស្ថាននិងអង្គភាព៣ទៀតដែលសហការជាមួយប៉ាគីស្ថាននៅក្នុងការអភិវឌ្ឍមីស៊ីលផ្លោងវង់ប្រតិបត្តិការឆ្ងាយ រួមមានក្រុមហ៊ុនផលិតមីស៊ីល Shaheen ផងដែរ។
ការដាក់ទណ្ឌកម្មនេះសំដៅលើនាវា៣គ្រឿងដែលជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់និងប្រេងគីមី ដែលរកប្រាក់បានរាប់ពាន់លានដុល្លារដល់ក្រុមមេដឹកនាំអ៊ីរ៉ង់។
ព័ត៌មានផ្សេងទៀត