លោក Biden បានថ្លែងនៅសេតវិមានថា ការដួលរលំរបបគ្រប់គ្រងបែបកណ្តាប់ដៃដែករាប់ទសវត្សរ៍របស់គ្រួសារត្រកូល Assad គឺជា «ឱកាសដ៏ល្អបំផុតក្នុងមួយជំនាន់សម្រាប់ប្រជាជនស៊ីរីបង្កើតជោគវាសនាដោយខ្លួនឯង»។
Bluesky ដែលជាបណ្ដាញសង្គមបែបចែកចាយព័ត៌មាន ថ្មីៗនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបានអ្នកប្រើប្រាស់ជាង ២២ លាននាក់។ ការកើនឡើងនេះគឺដោយសារតែអ្នកប្រើប្រាស់ចាកចេញពីបណ្ដាញសង្គម X ព្រោះតែការមិនពេញចិត្តរបស់ពួកគេចំពោះការផ្លាស់ប្តូរ ក្រោមកម្មសិទ្ធិរបស់លោក Elon Musk។
ទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងទាំងលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump សុទ្ធតែមានប្រតិកម្មកាលពីថ្ងៃអាទិត្យទៅលើការដួលរលំនៃរបបលោក Bashar al-Assad នៅស៊ីរី។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងសង្ឃឹមថា មានកំណើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ជាពិសេសនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឥឡូវនេះហាក់ដូចជាទីប្រឹក្សាកំពូលម្នាក់របស់លោក Trump។
លោកប្រធានាធិបតី Joe Biden បានលើកលែងទោសកូនប្រុសលោក គឺលោក Hunter Biden នៅថ្ងៃទី ១ ខែធ្នូ ដោយបញ្ចប់រឿងនយោបាយដែលបានបំបែកបំបាក់សមាជិកសភាអាមេរិកជាច្រើនឆ្នាំ។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថា លោកគ្រោងនឹងតែងតាំងលោក Robert F. Kennedy Jr. ឱ្យដឹកនាំក្រសួងសុខាភិបាលសហរដ្ឋអាមេរិក។ លោក Kennedy មិនយល់ស្របជាមួយនឹងសហគមន៍អ្នកវិទ្យាសាស្ត្រទៅលើរឿងជាច្រើនដោយរួមមានទាំងវ៉ាក់សាំងនិងជំងឺអេដស៍ផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយផ្ទាល់កាលពីថ្ងៃពុធ នៅឯគម្រោងផ្លូវដែកដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិក។ ការណ៍ នេះបង្ហាញការបញ្ចូលគ្នានូវសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនរបស់លោកចំពោះផ្លូវដែក
ប្រទេសនានាជុំវិញពិភពលោកកំពុងត្រៀមប្រឈមនឹងចលាចលផ្នែកសេដ្ឋកិច្ច នៅពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump គំរាមយកពន្ធគយច្រើន ជាពិសេសលើប្រទេសចិន។ ភាពមិនច្បាស់លាស់នេះបានធ្វើឱ្យរដ្ឋាភិបាលនិងអាជីវកម្មនានាជួបការលំបាកក្នុងការឆ្លើយតប។
ចៅក្រមសហព័ន្ធមួយរូបបានច្រានចោលរឿងក្តីកាំភ្លើងប្រឆាំងលោក Hunter Biden កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានលើកលែងទោសដល់កូនប្រុសរបស់លោក។
នៅឥណ្ឌា មានការរំពឹងថាទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអាមេរិកនឹងកាន់តែស៊ីជម្រៅ ក្នុងអំឡុងពេលអាណត្តិទី២របស់លោក Trump។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងទៅលើដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថាលោកបានលើកលែងទោសដល់កូនប្រុសរបស់លោកគឺលោក Hunter Biden ដែលកំពុងប្រឈមការកាត់ទោសក្នុងខែនេះក្នុងសំណុំរឿងសហព័ន្ធចំនួន ២។
ការសាងសង់ផ្ទះនំខ្ញី ជាប្រពៃណីបុណ្យគ្រិស្តស្មាសមួយនៅក្នុងប្រទេសមួយចំនួន។ ប៉ុន្តែសារមន្ទីរមួយនៅទីក្រុងញូវយ៉កបានប្រើនំនេះដើម្បីសង់សំណង់នានាតំណាងឲ្យទីក្រុងនេះ។ លោក Aron Ranen ជូនសេចក្តីរាយការណ៍លម្អិត។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត