កម្មវិធីរាំរែកនៅសហរដ្ឋអាមេរិកចាប់ផ្តើមដើម្បីជំរុញពលរដ្ឋទៅបោះឆ្នោត
តើបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋអាចចុះសម្រុងគ្នានៅក្នុងបន្ទប់រាំរែកឬទេ? ពិធីរាំកម្សាន្តអាមេរិកមួយមានគោលបំណងជំរុញឲ្យមានការចេញទៅបោះឆ្នោតនិងនាំមកនូវភាពរីករាយនៅក្នុងប្រទេសដែលបែកខ្ញែកមួយ នៅពេលដែលថ្ងៃបោះឆ្នោតជិតមកដល់។ អង្គការ Daybreaker ដែលរៀបចំកម្មវិធីរាំពេលព្រឹកព្រលឹមដោយមិនមានគ្រឿងស្រវឹង កំពុងអនុវត្តបេសកកម្មរបស់ខ្លួនដើម្បីជួយជំរុញពលរដ្ឋឲ្យចុះឈ្មោះបោះឆ្នោត ហើយឲ្យពួកគេរីករាយនឹងចេញទៅមណ្ឌលបោះឆ្នោត។ អ្នកស្រី Vanessa Johnston ជូនសេចក្តីរាយការណ៍លម្អិត។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕