អតីតជំនួយការកំពូលហៅលោក Trump ថាជាជនហ្វាស៊ីស ខណៈលោក Vance ហៅជំនួយការទាំងនោះថា«អតីតបុគ្គលិកដែលមិនពេញចិត្ត»
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មី ត្រូវបានគេហៅថា ជន«ហ្វាស៊ីសនិយម» ហើយត្រូវបានពិពណ៌នាថា «មិនសមនឹងបម្រើការងារបាន» ដោយអតីតជំនួយការកំពូលៗរបស់លោក ប៉ុន្តែបេក្ខជនអនុប្រធានាធិបតីរបស់លោក Trump គឺលោក JD Vance កាលពីថ្ងៃអាទិត្យ បានច្រានចោលការចោទប្រកាន់នេះ។ ជាមួយគ្នានេះដែរ យុទ្ធនាការប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យដំណើរការការផ្សាយពាណិជ្ជកម្មអំពីភាពចម្រូងចម្រាសនេះ នៅក្នុងបណ្តារដ្ឋដែលមានការប្រកួតប្រជែងខ្ពស់។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍លម្អិត។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕