ការណ៍នេះដោយសារនៅថ្ងៃចន្ទនេះ ចៅក្រមតុលាការរដ្ឋធានីវ៉ាស៊ីនតោនទម្លាក់ចោទបទចោទប្រកាន់លោកពីបទព្យាយាមដោយខុសច្បាប់កែប្រែលទ្ធផលឆ្នោតឆ្នាំ២០២០ដែលលោកបានចាញ់។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើដំណើរទៅហ្វីលីពីន ទីដែលលោកបានជួបជាមួយប្រធានាធិបតីនិងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនដើម្បីបង្ហាញពីការពង្រីកនិងធ្វើទំនើបកម្មទៅលើសម្ព័ន្ធភាពនៃប្រទេសទាំងពីរក្នុងរយៈពេលតែប៉ុន្មានឆ្នាំ។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ ជាមួយនឹងការគ្រប់គ្រងសភាទាំងពីរ។ សមាជិកព្រឹទ្ធសភានឹងមានសំឡេងភាគច្រើនទាំងនៅរដ្ឋសភានិងព្រឹទ្ធសភាទៅតាមការចង់បានរបស់ពួកអ្នកបោះឆ្នោតអាមេរិកាំង។
កន្លងមក មន្ត្រីរបស់លោក Trump មិនបានតាំងចិត្តថានឹងធ្វើការលើកលែងណាមួយទេ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយក្រុមតំណាងកម្មករនិងកសិដ្ឋាន និងលោក Tom Homan ដែលជា «ប្រធានផ្នែកព្រំដែន» របស់លោក Trump កាលពីពេលថ្មីៗនេះ។
ទោះបីជាពិធីបុណ្យ Halloween បានកន្លងផុតទៅក៏ដោយ ផ្លែល្ពៅនៅតែជាផ្នែកដ៏សំខាន់មួយនៃរដូវស្លឹកឈើជ្រុះនៅសហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិកាំងត្រូវបានគេរំពឹងថា នឹងចំណាយជិត ៨០០លានដុល្លារលើផ្លែល្ពៅ ដែលត្រូវយកធ្វើជាគ្រឿងតុបតែងលម្អ នាឆ្នាំនេះ។
លោក Austin ទទួលបានការស្វាគមន៍ផ្លូវការបន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុង Nadi នៅលើកោះចម្បងបំផុតរបស់ប្រទេសហ្វីជី។ លោកបាននិយាយថាទស្សនកិច្ចនេះផ្ដោតលើវិធីដើម្បី «ពង្រឹងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
ខណៈដែលលោក Donald Trump ពីខាងគណបក្សសាធារណរដ្ឋ ត្រៀមវិលមកគ្រប់គ្រងសេតវិមានវិញនៅខែមករាខាងមុខនេះ អភិបាលរដ្ឋមួយចំនួនពីគណបក្សប្រជាធិបតេយ្យកំពុងតែត្រៀមការពារគោលនយោបាយកំណែទម្រង់នៅក្នុងរដ្ឋរបស់ខ្លួន។
ពួកអ្នកជំនាញបានចែករំលែកទស្សនៈរបស់ពួកគេអំពើថាតើរដ្ឋាភិបាលសហព័ន្ធត្រៀមលក្ខណៈយ៉ាងដូចម្តេចសម្រាប់ការផ្ទេរអំណាចនេះនៅក្នុងលទ្ធិប្រធាធិបតេយ្យរបស់អាមេរិក។
កិច្ចប្រជុំនេះគឺជាផ្នែកនៃដំណើរទស្សនកិច្ចចុងក្រោយសម្រាប់លោក Biden ខណៈក្រុមមេដឹកនាំពិភពលោកត្រៀមខ្លួនសម្រាប់រដ្ឋបាលអាមេរិកដឹកនាំដោយលោក Donald Trump នៅខែមករាខាងមុខនេះ។
ជម្រើសខ្លះនៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump កំពុងត្រូវបានមើលឃើញថា មាន«ភាពចម្រូងចម្រាស» ទាំងនៅក្នុងរង្វង់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
ការសាទរនេះធ្វើឡើងខណៈពេលដែលអភិបាលរដ្ឋនេះដែលមកពីគណបក្សប្រជាធិបតេយ្យបានអំពាវនាវឱ្យមានអង្គប្រជុំនីតិប្បញ្ញត្តិពិសេសមួយដើម្បីការពារគោលនយោបាយវឌ្ឍនភាពរបស់រដ្ឋនេះពីការដឹកនាំជាប្រធានាធិបតីរបស់លោក Trump។
លោក Trump នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា គឺ ២ សប្តាហ៍ក្រោយមកបន្ទាប់ពីសភាថ្មីចូលកាន់អាសនៈរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត