ក្នុងតំបន់ភាគកណ្តាលខាងលិចសហរដ្ឋអាមេរិក ការប្រយុទ្ធក្នុងមូលដ្ឋានមួយអំពីរោង ចក្រផលិតអាគុយរថយន្តអគ្គិសនីចិនឆ្លុះបញ្ចាំងភាពចម្រូងចម្រាស់កាន់តែធំឡើងរបស់សហរដ្ឋអាមេរិកអំពីការវិនិយោគទុនចិនក្នុងសហរដ្ឋអាមេរិក។
នៅសហរដ្ឋអាមេរិក ជាប្រទេសដែលការបោះឆ្នោតប្រធានាធិបតីត្រូវបានសម្រេចដោយសំឡេងឆ្នោតរបស់អង្គបោះឆ្នោត រដ្ឋ Pennsylvania ត្រូវបានចាត់ទុកថា ជារដ្ឋសម្រេចដ៏ធំនិងសំខាន់បំផុត។
ពលរដ្ឋអាមេរិកទៅបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ តួលេខបោះឆ្នោតជាតិសរុបមិនកំណត់ថា បេក្ខជនណាមួយឈ្នះតំណែងនៅសេតវិមាននោះទេ។ សំឡេងឆ្នោតរបស់អង្គបោះឆ្នោតជាអ្នកសម្រេចចុងក្រោយ។
បេក្ខជនទាំងពីរថា ពួកគេមានសង្ឃឹមដោយសារចំនួនអ្នកបោះឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោតមានច្រើនគឺជាង ៧៨ លាននាក់។ ចំនួននេះគឺស្មើនឹងប្រហែលពាក់កណ្តាលនៃចំនួនសន្លឹកឆ្នោតសរុបដែលបានបោះនៅឆ្នាំ ២០២០។
នៅទីនេះ បេក្ខជនសម្រាប់តំណែងសាធារណៈកំពុងដាក់ស្លាកឃោសនានិងរៀបចំកម្មវពិធីនានាដើម្បីចូលរួមជាមួយក្រុមអ្នកបោះឆ្នោតនៅតាមសហគមន៍ជនជាតិភាគតិច។
លោក Lavrov ថា៖ «នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ដែលបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងនៃការស្អប់រុស្ស៊ីនៅក្នុងសហរដ្ឋអាមេរិកឈានដល់ការចាត់ទុកដូច្នេះ ប្រទេសរបស់យើង [ទាំងពីរ] ជិតឈានដល់ជម្លោះយោធាដោយផ្ទាល់ហើយ»។
បន្ទាប់ពីក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលឈានដល់អាយុ ១០០ឆ្នាំ លោក Jimmy Carter អាចបំពេញបំណងប្រាថ្នាដែលលោកបានបង្ហាញប្រាប់គ្រួសាររបស់លោក។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីរដ្ឋ Georgia។ លោក ម៉ែន គឹមសេង ប្រែសម្រូល៕
ពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Walz និយាយអំពីអតីតកាលរបស់លោកក្នុងរដ្ឋ Nebraska និងរបៀបដែលជីវិតនៅទីនោះបានប្រែផ្លាស់ជីវិតរបស់លោកឲ្យបានមកដូចសព្វថ្ងៃ។
គណបក្សនយោបាយណាក៏ដោយដែលគ្រប់គ្រងរដ្ឋសភា ឬព្រឹទ្ធសភា នឹងក្លាយជាគន្លឹះសម្រាប់ប្រធានាធិបតីថ្មីអនុម័តរបៀបវារៈសេចក្តីព្រាងច្បាប់។
លោក Bezos នៅក្នុងទំព័របញ្ចេញមតិកាលពីថ្ងៃចន្ទបាននិយាយថា«មនុស្សជាច្រើនជឿថាបណ្តាញព័ត៌មានមានការលម្អៀង» ហើយកាសែត Washington Post និងកាសែតផ្សេងទៀតចាំបាច់បង្កើនជំនឿទុកចិត្តរបស់ខ្លួនវិញ។
អ្នកស្រី Kamala Harris និយាយថា អ្នកស្រីជឿជាក់ថា សហរដ្ឋអាមេរិកត្រូវតែដឹកនាំដោយការស្ថាបនាសម្ពន្ធភាពដើម្បីរៀបចំចាត់ចែងជម្លោះ។ លោកDonald Trump និយាយថា កាបង្ហាញរបស់លោកពីកម្លាំងអាមេរិកនិងការមិនទស្សន៍ទាយលោកបាន អាចបញ្ឈប់សង្គ្រាមមុនពេលវាចាប់ផ្តើម។
ប៉ុន្តែថាតើការបង្ហាញការគាំទ្រនេះនឹងមានឥទ្ធិពលយ៉ាងណាមកលើការបោះឆ្នោតគឺជា រឿងមួយពិបាកនឹងព្យាករណ៍។
ព័ត៌មានផ្សេងទៀត