សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបានអះអាងថា លោក Hunter ដែលបដិសេធមិនព្រមផ្ដល់សក្ខីកម្មក្នុងសវនាការបិទទ្វាររបស់គណៈកម្មាធិការនេះ គួរតែត្រូវបានគេអនុញ្ញាតឱ្យផ្ដល់សក្ខីកម្មជាសាធារណៈ។
លោក DeSantis និងលោកស្រី Haley បានចំណាយពេលនៅកម្មវិធីនោះ ដែលមានរយៈពេលជិត២ម៉ោង រិះគន់គ្នាទៅវិញទៅមក ហើយកម្ររិះគន់បេក្ខជននាំមុខគេនៅក្នុងការប្រកួតប្រជែងនោះគឺអតីតប្រធានាធិបតីលោក Donald Trump។
អង្គភាពព័ត៌មានដទៃទៀតបានប៉ាន ប្រមាណថា មនុស្ស ៣០០.០០០ នាក់ បានព្យាយាមឆ្លងព្រំដែនកាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះប្រមាណ ៥០.០០០ នាក់ បានឆ្លងកាត់តាមច្រកចូលដែលត្រូវបានកំណត់។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការនោះ លោក Trump បានព្រមានថានឹងមាន «ការច្របូកច្របល់» នៅក្នុងប្រទេស ប្រសិនបើលោកត្រូវបានកាត់ទោសនោះ។
លោក Austin ដែលមានឋានានុក្រមទី២បន្ទាប់ពីលោក Biden ក្នុងការបញ្ជាកងទ័ពអាមេរិកនោះ មានបញ្ហាសុខភាពឡើងវិញបន្ទាប់ពីអ្វីដែលត្រូវបានពណ៌នាថាជា ជាដំណើរការព្យាបាលមួយ ដែលលោកបានទទួលកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ហើយលោកត្រូវចូលទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
យានសម្រាប់ចុះចតនៃក្រុមហ៊ុន Astrobotic Technoloy បានដាក់លើរ៉ុក្កែតថ្មីប្រភេទVulcan របស់ក្រុមហ៊ុន United Launch Alliance ។ រ៉ុក្កែត Vulcan បានហោះកាត់ផ្ទៃមេឃនៃរដ្ឋ Florida ដោយបញ្ជូនយានអវកាសនៅលើគន្លងវិថីទៅកាន់ឋានព្រះច័ន្ទ ដែលនឹងប៉ុនប៉ងចុះចតនៅថ្ងៃទី ២៣ ខែកុម្ភៈ។
លោក Garland បាននិយាយថា ទិន្នន័យថ្មីៗបានបង្ហាញអំពីដំណើរវិវឌ្ឍន៍ល្អប្រឆាំងនឹងបទល្មើសហិង្សានៅទូទាំងប្រទេស ដោយទីភ្នាក់ងារ FBI បានរាយការណ៍ពីការធ្លាក់ចុះចំនួន ៦% នូវបទល្មើសមនុស្សឃាតនៅទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២
ច្បាប់បញ្ចៀសការជំរិតយកប្រាក់កាសបរទេស (FEPA) ដែលជាផ្នែកមួយនៃច្បាប់អនុញ្ញាតខាងការការពារជាតិ (National Defense Authorization Act) ត្រូវបានលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខាកាលពីខែធ្នូ។
ប្រធានតុលាការកំពូលលោក John Roberts បានលើកបញ្ជាក់ពីក្តីបារម្ភលើឯកជនភាពបុគ្គល និងអសមត្ថភាពនៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលអាចប្រើជំនួសឆន្ទានុសិទ្ធរបស់មនុស្សផងដែរ។
ការចុះទៅកាន់កន្លែងទាំងពីរនេះ នឹងតំណាងឱ្យការវាយប្រហារដោយផ្ទាល់បំផុតទៅក្នុងស្រទាប់មហាជន របស់លោក Biden នៅក្នុងរដូវកាលបោះឆ្នោតនេះ ប្រឆាំងទៅលើគូប្រជែងដ៏សំខាន់របស់លោក គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងគណបក្សសាធារណរដ្ឋ
រយៈពេលជាងបីឆ្នាំបន្ទាប់ពីចាញ់ការបោះឆ្នោតឆ្នាំ ២០២០ លោក Trump កំពុងប្រឈមនឹងឧបសគ្គមួយចំនួនក្នុងការប្រកួតប្រជែងដើម្បីបានកាន់តំណែងនៅសេតវិមានឡើងវិញ ហើយតុលាការកំពូលដែលមានសមាជិកប្រាំបួនរូបអាចធ្វើការសម្រេចដែលអាចជាការបំផ្លាញឬផ្តល់ផលប្រយោជន៍ដល់រូបលោក។
រូបភាពនៃសង្គ្រាមហែកហួរក្នុងប្រទេសអ៊ុយក្រែនជារឿងដ៏គួរន្ធត់សម្រាប់វេជ្ជបណ្ឌិត Alex Moroz ដែលកើតក្នុងទីក្រុង Odesa ហើយពេលនេះលោកជានាយកនៃកម្មវិធី Physical Residency នៃមន្ទីរ ពេទ្យ Langone នៃសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត