សមាជិកព្រឹទ្ធសភាលោក Dick Durbin ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ បានលើកឡើងពីស្ថិតិរបស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួននិងត្រូវបានកេងប្រវញ្ច ដោយបានបង្ហាញថា «ឧក្រិដ្ឋកម្មផ្លូវភេទ» ដែលក្នុងនោះមានអ្នកកេងប្រវ័ញ្ចម្នាក់បញ្ឆោតកុមារម្នាក់ឲ្យផ្ញើររូបនិងវីដេអូ បានកើនឡើងខ្លាំង កាលពីឆ្នាំ ២០២៣។
អ្នកបោះឆ្នោតនៅរដ្ឋ New Hampshire បានផ្តល់ជ័យជម្នះជាក់លាក់ដល់បេក្ខជនកាលពីថ្ងៃអង្គារ នៅក្នុងការបោះឆ្នោតទីមួយមុនដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
លោក Trump បានទទួលសំឡេងគាំទ្រចំនួន ៣៨.៧៥៥ ដែលស្មើនឹងចំនួន ៥២,៥% រីឯអ្នកស្រី Haley វិញទទួលបានសំឡេងគាំទ្រចំនួន ៣៤.៤៤៤ ដែលស្មើនឹងចំនួន ៤៦,៦%។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការបោះឆ្នោតនៅផ្នែកភាគច្រើននៃរដ្ឋ New Hampshire នេះនឹងបន្តរហូតដល់ពេលល្ងាចថ្ងៃអង្គារនេះទើបបិទបញ្ចប់ ប៉ុន្តែនៅក្នុងក្រុង Dixville Notch ដ៏តូចមួយ អ្នកបោះឆ្នោតបានបោះឆ្នោតតាំងពីពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះម្ល៉េះដោយអ្នកស្រី Haley ទទួលបានប្រតិភូទាំង ៦ នៃក្រុងនេះ។
លោក Trump ក៏ទទួលបានការជំរុញលើកទឹកចិត្តខ្លាំង ទាំងនៅក្នុងរដ្ឋ New Hampshire និងការប្រកួតប្រជែងជាទូទៅ ដោយកាលពីថ្ងៃអាទិត្យ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
ការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ ២០២៤ នេះ នៅរដ្ឋ Iowa បានបង្ហាញថា លោកក៏មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយអ្នកគាំទ្ររបស់លោកផងដែរ ដោយលោកទទួលបានជ័យជម្នះនៅក្នុងស្រុកចំនួន ៩៨ ក្នុងចំណោមស្រុកចំនួន ៩៩ នៅក្នុងរដ្ឋ Iowa។
អ្នកឆ្លើយសំណួរចំនួន ៦៥ភាគរយ និយាយថា លោក Trump នឹងនៅតែសក្តិសមដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី ប្រសិនបើលោកត្រូវបានកាត់ទោសដោយបទឧក្រិដ្ឋណាមួយក៏ដោយ។ មានអ្នកឆ្លើយតបតែ ៣១ភាគរយប៉ុណ្ណោះ ដែលថាលោកមិនសក្តិសមទទួលតំណែងនេះ បើត្រូវបានកាត់ទោសនោះ។
លោក Trump ទទួលបានសំឡេងគាំទ្រជាងពាក់កណ្ដាលក្នុងចំនួនប្រហែល ៥១%។ អភិបាលរដ្ឋ Florida លោក Ron DeSantis ទទួលបានសំឡេងគាំទ្រទីពីរក្នុងចំនួន ២១%។ រីឯអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley វិញទទួលបានសំឡេងគាំទ្រចំនួន ១៩%។
កិច្ចព្រមព្រៀងនេះក្នុងបំណងដើម្បីបញ្ចៀសកុំឱ្យមានភាពច្របូកច្របល់មួយរយៈពេលខ្លី និងទុកពេលដើម្បីធ្វើច្បាប់ចំណាយថវិកាដែលមានភាពស្មុគស្មាញមួយ ដែលនឹងផ្តល់ថវិកាដល់សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Martin Luther King Jrជាបុរសម្នាក់ដែលតំណាងចលនាសិទ្ធិពលរដ្ឋរបស់សហរដ្ឋអាមេរិក។ តទៅនេះគឺជាការពិតសំខាន់ៗមួយចំនួនអំពីជីវិតរបស់លោក។
នេះជាការក្រឡេកមើលប្រតិទិននៃសកម្មភាពនយោបាយនិងកាតព្វកិច្ចច្បាប់របស់លោក Trump ក្នុងឆ្នាំ២០២៤។
លោក Trump ត្រូវបានចោទប្រកាន់ពីការបំប៉ោងឯកសារហិរញ្ញវត្ថុ ដើម្បីទទួលបានកិច្ចព្រមព្រៀងល្អមួយលើប្រាក់កម្ចីនិងការធានារ៉ាប់រង។ លោកបានហៅដំណើរការសវនាការនោះ ថាជាការក្លែងបន្លំលើរូបលោក។
ព័ត៌មានផ្សេងទៀត