រូបភាពនៃសង្គ្រាមហែកហួរក្នុងប្រទេសអ៊ុយក្រែនជារឿងដ៏គួរន្ធត់សម្រាប់វេជ្ជបណ្ឌិត Alex Moroz ដែលកើតក្នុងទីក្រុង Odesa ហើយពេលនេះលោកជានាយកនៃកម្មវិធី Physical Residency នៃមន្ទីរ ពេទ្យ Langone នៃសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។
តុលាការកំពូលរដ្ឋ Colorado បានសម្រេចដែលមិនធ្លាប់មានកាលពីពេលមុនដោយសំឡេងឆ្នោត ៤ទល់នឹង៣ ដែលសម្រេចអំពីតួនាទីរបស់លោក Trump នៅក្នុងការបះបោរថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅឯវិមានសភាសហរដ្ឋអាមេរិកដោយនឹងមិនឱ្យលោក Trump មានលក្ខណៈសម្បត្តិកាន់តំណែងជាប្រធានាធិបតីទៀតទេ។
ខណៈដែលសមាជិកគណបក្សប្រជាធិបតេយ្យស្ទើរតែទាំងអស់មានក្ដីបារម្ភអំពីការដឹកនាំលើកទីពីររបស់លោក Trump ដោយបានព្រមានថា ការដឹកនាំនេះនឹងដូចទៅនឹង «ការដឹកនាំបែបផ្ដាច់ការ» ប្រតិកម្មក្នុងចំណោមសមាជិកគណបក្សសាធារណរដ្ឋចំពោះការដឹកនាំលើកទីពីររបស់លោក Trump នេះមានភាពខុសៗគ្នាយ៉ាងខ្លាំង
នេះជាដំណើរថយក្រោយមួយទៀតដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្រោយពីលោកមិនជោគជ័យក្នុងការបញ្ចុះបញ្ចូលពួកសមាជិកសភាអាមេរិកឱ្យផ្តល់ជំនួយបន្ថែម៦១ពាន់លានដុល្លារទៀតដល់អ៊ុយក្រែន ភាគច្រើនដើម្បីទិញអាវុធពីសហរដ្ឋអាមេរិក។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបានធ្វើដំណើរជុំវិញប្រទេស ដោយលើកឡើងពីច្បាប់ ដែលបង្កើតការងារដល់ពលរដ្ឋអាមេរិកាំង លើកកម្ពស់កិច្ចការពារសិទ្ធិរំលូតកូន និងធ្វើឱ្យប្រសើរឡើងពីសុវត្ថិភាពនៃការប្រើកាំភ្លើង និងជាញឹកញាប់លោកបានលើកឡើងពីការងាររបស់លោក ក្នុងការការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកផងដែរ
ក្នុងចំណោមបុគ្គលដែលរងទណ្ឌកម្មនេះ បុគ្គលចំនួន ១៣ នាក់មានតួនាទីពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តិឬអនុញ្ញាតឱ្យមានការប្រព្រឹត្តិការរំលោភសេពសន្ថវៈនិងទម្រង់ផ្សេងៗទៀតនៃអំពើហិង្សាផ្លូវភេទនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៃទី និងស៊ូដង់ខាងត្បូង។
សហរដ្ឋអាមេរិកកំពុងចោទប្រកាន់ទាហានដែលមានទំនាក់ទំនងជាមួយរុស្ស៊ីបួននាក់ពីបទឧក្រិដ្ឋកម្មសង្រ្គាមចំពោះអ្វីដែលរដ្ឋអាជ្ញាអាមេរិកពណ៌នាថាជាការរំ លោភបំពានយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋអាមេរិកម្នាក់បន្ទាប់ពីការឈ្លាន ពានរបស់រុស្ស៊ីលើប្រទេសអ៊ុយ ក្រែនកាលពីខែកុម្ភៈឆ្នាំមុន។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញជំហររួមគ្នា ក្នុងការជំរុញឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ពង្រឹងភាតរភាព ដើម្បីប្រឈមជាមួយចិនក្នុងស្មារតីតែមួយ ដោយសំដៅជាចម្បងទៅលើវិវាទនៅសមុទ្រចិនខាងត្បូង។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបូលីវី លោក Manuel Rocha ត្រូវបានចោទប្រកាន់ថាបានធ្វើចារកម្មឱ្យប្រទេសគុយបាតាំងពីឆ្នាំ១៩៨១មក។
នេះទើបតែជាលើកទី៦តែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររយៈពេល ២៣៤ ឆ្នាំរបស់ខ្លួន ដែលរដ្ឋសភាសហរដ្ឋអាមេរិកបានដកតំណែងសមាជិកម្នាក់របស់ខ្លួន។
សេតវិមានបាននិយាយនៅក្នុងសប្តាហ៍ចុងក្រោយបង្អស់នៃខែវិច្ឆិកាថាលោកស្រីអនុប្រធានាធិបតី Kamala Harris នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅកាន់សន្និសីទកំពូលអាកាសធាតុសំខាន់បំផុតនៃពិភពលោក
លោក Henry Kissinger ដែលបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងជន្មាយុ១០០ឆ្នាំ បានតំណាងគោលនយោបាយការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតី Nixon និងលោក Ford ដោយបានបម្រើការជារដ្ឋមន្ត្រីការបរទេសនៅក្រោមប្រធានាធិបតីទាំងពីរនាក់នេះ។
ព័ត៌មានផ្សេងទៀត