ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Henry Kissinger ​អតីត​​​អ្នកការទូត​​​កំពូល​​​ស​ហរដ្ឋអាមេរិក​​​នៅ​​ពេល​​លោក​ Nixon​ ជា​​ប្រធានាធិបតី​​ ស្លាប់​​​ក្នុង​ជន្មាយុ​១០០​ឆ្នាំ


រូបឯកសារ៖ អតីត​មន្ត្រីការបរទេស​អាមេរិក​លោក Henry Kissinger ទទួលបាន​រង្វាន់មួយ​ស្រាប់អាជីព​របស់​លោក​កាលពីថ្ងៃទី​០៩ ឧសភា ឆ្នាំ២០១៦ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ អតីត​មន្ត្រីការបរទេស​អាមេរិក​លោក Henry Kissinger ទទួលបាន​រង្វាន់មួយ​ស្រាប់អាជីព​របស់​លោក​កាលពីថ្ងៃទី​០៩ ឧសភា ឆ្នាំ២០១៦ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

លោក Henry Kissinger ​ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃពុធ​ក្នុងជន្មាយុ​១០០​ឆ្នាំ​ បានតំណាង​គោលនយោបាយការបរទេសស​ហរដ្ឋអាមេរិក​ក្នុងរដ្ឋបាល​លោកប្រធានាធិបតី​ Nixon ​និង​លោក​ Ford ​ដោយបាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ការបរទេស​នៅក្រោមប្រធានាធិបតីទាំង​ពីរ​នាក់នេះ។ លោក​បាន​ទទួល​ការ​សរសើរ​ដោយសារ​ជោគជ័យខាង​ការទូតរបស់​លោក ហើយលោក​ក៏​នាំ​ឱ្យមានរឿង​ចម្រូង​ចម្រាស់​ដែរអំពីទស្សនៈ​នយោបាយរបស់​លោក​អំពី​ពិភពលោក។

ក្រុមហ៊ុន​ពិគ្រោះ​យោបល់​របស់​លោក​បាន​ប្រកាស​អំពី​មរណភាព​របស់​លោកហើយមិន​បាន​និយាយអំពី​បុព្វហេតុ​នៃ​មរណភាព​នេះ​ទេ។

ដោយត្រូវបានស្គាល់​ថា​ជា​អ្នក​ប្រាជ្ញ​ ជាជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​និង​ជាជនភៀសខ្លួន​ល្បី​ឈ្មោះ​មកកាន់​សហរដ្ឋ​អាមេរិក​ លោក Kissinger ​បាន​ក្លាយ​ជាបុគ្គល​សំខាន់​ម្នាក់ខាង​វប្បធម៌ ​នាំ​ឱ្យ​មាន​ការសរសេរ​ជីវប្រវត្តិ​លោក​ជា​ច្រើន​ ទាំង​ដោយ​មាន​ទាំង​ការពេញ​ចិត្ត​និង​ការមិន​ចូលចិត្ត។

អ្នកគិតគូរ​អភិរក្ស​និយម​រូបនេះបាន​ជួយធ្វើឱ្យមាន​ជោគជ័យ​ខាង​ទូតជា​ច្រើន​ ​មានរួម​ការចូលជិតគ្នាជាមួយ​ប្រទេស​ចិននិង​ការសម្រាល​ភាព​តានតឹងជាមួយ​សហភាព​សូវៀត។ លោក​បានទទួលរង្វាន់​ណូបែល​សន្តិភាពជាមួយ​លោក Le Duc Tho ​នៃប្រទេស​វៀតណាម​ខាង​ជើង​ដោយ​សារ​ការប្រឹងប្រែង​របស់​លោក​ទាំង​ពីរ​ក្នុង​កិច្ចចរចា​បញ្ចប់សង្គ្រាម​វៀតណាម។

ទោះ​ជា​មាន​សមិទ្ធផលរបស់​លោក​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ក៏លោក Kissinger ​ជា​ឥស្សរជនចម្រូង​ចម្រាស់​ម្នាក់ ​ដោយពួក​អ្នករិះគន់​លោកបាននិយាយថា​លោក​បាន​អនុញ្ញាត​ឱ្យ​មាន​ការទម្លាក់​គ្រាប់បែក​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​គាំទ្រ​ការ​បង្ក្រាប​របស់​ប៉ាគីស្ថាន​លើ​បង់ក្លាដេស​និង​បាន​ធ្វើ​តែ​បន្តិច​បន្តួចដើម្បី​បញ្ឈប់​យុទ្ធនាការប្រឆាំង​នឹង​ក្រុម​អ្នកប្រឆាំង​ក្នុង​ប្រទេស​អាហ្សង់ទីន៕

XS
SM
MD
LG