ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​អនុប្រធានាធិបតី Harris នឹង​ដឹកនាំ​​គណៈប្រតិភូ​សហរដ្ឋអាមេរិក​ទៅ​កាន់​​សន្និសីទ​កំពូល​អាកាសធាតុ​ធំមួយ


អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិកគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក និង​មេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិកគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក និង​មេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

សេតវិមាន​បាននិយាយ​នៅ​ក្នុង​សប្តាហ៍ចុងក្រោយ​បង្អស់នៃខែវិច្ឆិកា​ថាលោកស្រី​អនុ​ប្រធានាធិបតី Kamala Harris ​នឹងដឹកនាំគណៈប្រតិភូ​សហរដ្ឋ​អាមេរិកទៅកាន់​សន្និសីទកំពូលអាកាសធាតុសំខាន់បំផុតនៃពិភពលោក ដែល​នៅ​ទីនោះ​នឹងមានវាយ​តម្លៃអំពី​ការ​ជឿនលឿន​ក្នុងការប្រឹងប្រែងបញ្ឈប់​ភាព​អាកាស​ក្តៅ​ជាង​មុន​ក្នុង​សាកលលោក។

សេតវិមាន​បានបញ្ជាក់ថា​លោក​ប្រធានាធិបតីJoe Biden ចាត់ទុក​វិបត្តិ​អាកាសធាតុក្នុង​ចំណោម​អាទិភាព​កំពូល​បួនរបស់លោក​ តែ​សង្គ្រាម​កាលពីពេល​ថ្មីៗនេះ​រវាង​អ៊ីស្រាអែល​និងក្រុមហាម៉ាស់​បាន​នាំ​ឱ្យលោក​ចំណាយ​ពេលនិងការ​យកចិត្ត​ទុកដាក់​ច្រើន។

លោកស្រី Kirsten Allen អ្នកនាំពាក្យលោកស្រី​អនុ​ប្រធានាធិបតីបាននិយាយ​កាលពី​ថ្ងៃ​ពុធ​ទី២៩វិច្ឆិកាថា«តាមរយៈ​ទំនាក់ទំនង​របស់លោកស្រី លោកស្រី​អនុ​ប្រធានាធិប តីនឹង​គូសបញ្ជាក់​ជោគជ័យរបស់​រដ្ឋបាល​លោក Biden និង​លោកស្រី Harris ក្នុងការធ្វើ​ឱ្យ​សម្រេច​របៀបវារៈ​ធាតុអាកាស ទាំង​នៅ​ក្នុងប្រទេស​និង​ទាំង​នៅ​ក្រៅប្រទេស»។

សេតវិមាន​បានថ្លែង​ថា​លោកស្រី Harris ​នឹង​ដឹកនាំមន្ត្រីអាមេរិក​ជាន់ខ្ពស់​រាប់​សិបនាក់ មាន​រួម​ទាំ​ង​លោក John Kerry ប្រេសិត​ពិសេសរបស់ប្រធានាធិបតី​ខាង​អាកាសធាតុ​និង​ពួក​មន្ត្រីឯទៀតៗ​មក​ពីទីភ្នាក់ងារ​និង​មន្ទីរ​ជាង២០។

សន្និសីទនៃ​ក្រុមភាគី Conference of the Parties ដែល​ជាការប្រជុំបែបនេះលើកទី២៨ នឹង​ត្រូវ​ចាត់ចែង​ដោយព្រះចៅ Mohamed bin Zayed នៃប្រទេស​អារ៉ាប់រួម​អេមីរ៉ាត។ ព្រះ​ចៅអង្គនេះ​ដែលបាន​កាន់តំណែងក្រោយ​ការសុគត​នៃ​ព្រះរៀម​ទ្រង់​កាលពី​ឆ្នាំ ២០២២ ក៏ជា​ប្រធានក្រុមប្រឹក្សា​កំពូល​ប្រេង​ដែល​ជាអង្គការ​កំពូលគ្រប់គ្រង​ប្រេង ឧស្ម័ន​និង​ឧស្សាហកម្មពាក់ព័ន្ធនៃ​អាមីរ៉ាត Abu Dhabi។

ក្រុម​ប្រតិភូ​ជាង​៧ ម៉ឺននាក់មកពី​ប្រទេស​ជិត២០០​ចាប់ផ្តើមមកដល់​ក្រុង​ឌូបៃ​ដែល​មានឬសគល់ពីភូមិអ្នកនេសាទ​ហើយ​បាន​ក្លាយ​ទៅជាក្រុងធំមួយ​ដោយសារធនធាន​ប្រេង​ដ៏ធំធេងរបស់ផង​ខ្លួន។

នៅទី​នោះ នៅក្នុងក្រុងមួយ​ដែល​គេ​ស្គាល់​ដោយសារប្រជុំ​កោះ​សិប្បនិមិត្ត​និង​ហាង​លក់ទំនិញ​សែនទំនើប​នៅ​ក្នុង​អគារហាង​ទំនិញទំនើបបំផុត​មួយមានទំហំស្មើនឹង​វាល​កីឡា​បាល់ទាត់៥០ ព្រមទាំង​មានកន្លែងលេងស្គី​និងសត្វ penguins ផង ក្រុម​ប្រតិភូ​ទាំងនេះ​នឹង​ស្ទង់ប៉ាន់មើល​ការ​ជឿនលឿនអំពីគោលដៅ​កម្រិត​កម្តៅ​សាកល​ត្រឹម ១,៥អង្សាសេ​លើស​កម្រិតមុន​ឧស្សាហកម្ម៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG