លោក Henry Kissinger ដែលបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងជន្មាយុ១០០ឆ្នាំ បានតំណាងគោលនយោបាយការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតី Nixon និងលោក Ford ដោយបានបម្រើការជារដ្ឋមន្ត្រីការបរទេសនៅក្រោមប្រធានាធិបតីទាំងពីរនាក់នេះ។
មន្ត្រីសហរដ្ឋអាមេរិកកម្រនិយាយពីផែនការធ្វើដំណើររបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់CIA អាមេរិក លោក William Burns ណាស់ ប៉ុន្តែមន្ត្រីអាមេរិកមួយរូបបានបញ្ជាក់មកកាន់វីអូអេថា លោក Burns បានទៅដល់រដ្ឋធានីដូហា ប្រទេសកាតាហើយកាលពីថ្ងៃអង្គារម្សិលមិញ។
លោក Stoltenberg បានសរសើរដល់អ្វីដែលលោកហៅថា ជាការគាំទ្រផ្នែកយោធាមិនធ្លាប់មានពីមុនមករបស់សម្ព័ន្ធមិត្តអង្គការអូតង់ ដែលបានធ្វើចំពោះអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់កុលសម្ព័ន្ធជនជាតិដើមស្បែកក្រហម Gila River ថាគម្រោងនេះជាគម្រោងទីមួយ បែបនេះ នៅក្នុងសហរដ្ឋអាមេរិកដែលចាប់ផ្តើមធ្វើ។
ថ្ងៃទី២២ខែវិច្ឆិកា ជាថ្ងៃគម្រប់ខួបទី៦០នៃការធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិកលោក John F. Kennedy។ ក្នុងចំណោមអ្នកកាសែតដែលនៅក្នុងក្បួនរថយន្តប្រធានា ធិបតីនៅថ្ងៃនោះក្នុងរដ្ឋតិចសាស់ គឺមានលោក Sid Davis ដែលជាអ្នកឆ្លើយ ឆ្លើយព័ត៌ មានវិទ្យុ Westinghouse ប្រចាំសេតវិមាន។
មេដឹកនាំសហជីពតំណាងឱ្យតារាសម្តែងហូលីវូដបានប្រកាសពីការព្រមព្រៀងមួយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ជាមួយរោងផលិតកម្មភាពយន្តនិងទូរទស្សន៍ ដើម្បីបញ្ចប់កូដកម្ម ដែលបានចាប់ផ្តើមកាលពីខែកក្កដា។ ការព្រមព្រៀងនេះរួមមាន ការដំឡើងប្រាក់ឈ្នួល
ជាការតបស្នងទៅវិញ រដ្ឋបាលរបស់លោក Biden បានយល់ព្រមដកចេញនូវទណ្ឌកម្មដែលរដ្ឋាភិបាលអាមេរិកបានដាក់លើមជ្ឈមណ្ឌលកំណត់ភ័ស្តុតាងរូបវ័ន្តនៃក្រសួងសន្តិសុខសាធារណៈនិងមន្ទីរពិសោធន៍ជាតិថ្នាំញៀនរបស់ប្រទេសចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអបអរកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មីមួយ ក្នុងចំណោមប្រទេសចំនួន១៤ក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងតំបន់នេះ
លោក Biden បាននិយាយទៀតថា លោកលើកឡើងដោយ «ឥតលាក់លាម» លើបញ្ហាលំបាកៗទាំងនោះដែលបានធ្វើឱ្យប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបពិភាក្សាគ្នានៅថ្ងៃពុធនេះនៅឯរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៅជិតទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodoមេដឹកនាំនៃប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមច្រើនជាងគេបានជួបជាមួយលោកប្រធានាធិបតី Joe Biden នៅសេតវិមានកាលពីថ្ងៃចន្ទដើម្បីប្រគល់ការអំពាវនាវមកពីប្រទេសកាន់សាស នាអ៊ីស្លាមចំនួន៥៧ក្នុងពិភពលោកឱ្យមានការឈប់បាញ់គ្នា
ព័ត៌មានផ្សេងទៀត