អ្នកជំនាញថា អនុក្រឹត្យខាងលើនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នីមួយៗ។
នៅខែមករានេះ ព័ត៌មានអវកាសមានដូចជា ភាពជឿនលឿនក្នុងវិស័យដឹកជញ្ជូនទៅអវកាសផ្លាស់ប្តូរតំបន់ឆ្នេរអវកាសអាមេរិក។ កែវយឺតឆ្លុះចក្រវាឡរបស់អង្គការ NASA បានទៅដល់ទីតាំងចុងក្រោយក្នុងអវកាស។ ហើយការស្រាវជ្រាវថ្មីមួយរកឃើញថា អ្នកដែលចេញទៅក្រៅទំនាញផែនដីមានអក្ការៈស្លេកស្លាំង ដោយសារកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ។ ចំណែកព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍សំខាន់ៗរបស់ស.រ.អ. ដូចជា Verizon និង AT&T បានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីពន្យាពេលនៃការដាក់ពង្រាយសេវាកម្មទូស័ព្ទចល័ត 5G ថ្មីរបស់ខ្លួននៅជុំវិញអាកាសយានដ្ឋានសំខាន់ៗ ក្រោយពីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍មួយចំនួន អះអាងថា បច្ចេកវិទ្យានេះ បានគំរាមកំហែងសុវត្ថិភាពរបស់យន្តហោះ។
រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានចោទថា សហរដ្ឋអាមេរិកបានធ្វើសកម្មភាពក្នុងអវកាសដោយគ្មានការទទួលខុសត្រូវនិងគ្មានសុវត្ថិភាពដោយសារ«ការជិតប៉ះគ្នា»ចំនួនពីរលើករវាងស្ថានីយអវកាសចិននិងផ្កាយវិទ្យាសាស្ត្រនៃក្រុមហ៊ុន SpaceX របស់លោក Elon Musk។ នេះបើតាមទីភ្នាក់ងារសារព័ត
នៅខែធ្នូនេះ អង្គការ NASA បានប៉ះព្រះអាទិត្យ ហើយព្យាករណ៍អនាគតដោយធ្វើដំណើរត្រឡប់ទៅអតីតកាល។ លើសពីនេះ ក្រុមអ្នកទេសចរជប៉ុនទៅទស្សនាស្ថានីយអវកាសអន្តរជាតិ ហើយកូនស្រីរបស់អ្នកត្រួសត្រាយការរុករកអវកាសដើរតាមគន្លងរបស់ឪពុកនាង។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ
កាសែត Washington Post បានទទួលបទបង្ហាញ PowerPoint ជាង១០០ ដែលត្រូវបានចុះផ្សាយជាសាធារណៈរយៈពេលខ្លីនៅលើវេបសាយរបស់ក្រុមហ៊ុននោះ។ ឯកសារយ៉ាងច្រើននេះ បង្ហាញថា ក្រុមហ៊ុននោះ បានផ្សព្វផ្សាយលក់សេវានានាដែលទាក់ទិននឹងការស៊ើបយកការណ៍ រួមមានបច្ចេកវិទ្យាចំណាំសំឡេង និងការតាមដានទីកន្លែង។
និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសបិទខ្ទប់គេហទំព័រចំនួន៩ បន្ទាប់ពីរកឃើញមានការបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលបង្កផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
នៅខែវិច្ឆិកានេះ អង្គការ NASA សាកល្បងប្រព័ន្ធវាយប្រហារអាចម៍ផ្កាយ ដើម្បីការពារភពផែនដី ហើយអង្គការ NASA ក៏បញ្ចេញព័ត៌មានដ៏អាក្រក់អំពីអនាគតនៃអាហារនៅលើផែនដីផងដែរ។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូ
ប្រទេសចិន គ្រោងនឹងអញ្ជើញពួកអ្នកអវកាសបរទេសទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ដែលនឹងត្រូវបានស្ថាបនារួចស្រេចនៅដំណាច់ឆ្នាំ ២០២២។
ការសិក្សាមួយដោយវិទ្យាស្ថានសិក្សាគោលនយោបាយ Atlantic Council បានរកឃើញថា ក្រុមហ៊ុន Huawei បានផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិត 3G ចំនួន ៣០ភាគរយ និង 4G ៧០ភាគរយ នៅទ្វីបអាហ្វ្រិក។
ក្រសួងការពារជាតិលីទុយអានី រាយការណ៍អំពីការរកឃើញឧបករណ៍នៅក្នុងទូរស័ព្ទ ដែលមិនឱ្យអ្នកប្រើអាចស្វែងរក (search) ពាក្យមួយចំនួនរួមមាន Long live Taiwan’s independence មានន័យថា «ជយោឯករាជ្យភាពតៃវ៉ាន់» Free Tibet «សេរីភាពទីបេ» Democratic Movement «ចលនាប្រជាធិបតេយ្យ» និងពាក្យ Voice of America «សំឡេងអាមេរិក»។
រដ្ឋាភិបាលកោះតៃវ៉ាន់បានស្នើឲ្យមានច្បាប់ដ៏តឹងរឹងមួយដើម្បីការពារកុំឲ្យចិនលួចចម្លងបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន ដែលនេះបង្ហាញនូវក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងធ្វើចារកម្មប្រឆាំងនឹងដែនកោះមួយនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available