និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសបិទខ្ទប់គេហទំព័រចំនួន៩ បន្ទាប់ពីរកឃើញមានការបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលបង្កផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
នៅខែវិច្ឆិកានេះ អង្គការ NASA សាកល្បងប្រព័ន្ធវាយប្រហារអាចម៍ផ្កាយ ដើម្បីការពារភពផែនដី ហើយអង្គការ NASA ក៏បញ្ចេញព័ត៌មានដ៏អាក្រក់អំពីអនាគតនៃអាហារនៅលើផែនដីផងដែរ។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូ
ប្រទេសចិន គ្រោងនឹងអញ្ជើញពួកអ្នកអវកាសបរទេសទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ដែលនឹងត្រូវបានស្ថាបនារួចស្រេចនៅដំណាច់ឆ្នាំ ២០២២។
ការសិក្សាមួយដោយវិទ្យាស្ថានសិក្សាគោលនយោបាយ Atlantic Council បានរកឃើញថា ក្រុមហ៊ុន Huawei បានផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិត 3G ចំនួន ៣០ភាគរយ និង 4G ៧០ភាគរយ នៅទ្វីបអាហ្វ្រិក។
ក្រសួងការពារជាតិលីទុយអានី រាយការណ៍អំពីការរកឃើញឧបករណ៍នៅក្នុងទូរស័ព្ទ ដែលមិនឱ្យអ្នកប្រើអាចស្វែងរក (search) ពាក្យមួយចំនួនរួមមាន Long live Taiwan’s independence មានន័យថា «ជយោឯករាជ្យភាពតៃវ៉ាន់» Free Tibet «សេរីភាពទីបេ» Democratic Movement «ចលនាប្រជាធិបតេយ្យ» និងពាក្យ Voice of America «សំឡេងអាមេរិក»។
រដ្ឋាភិបាលកោះតៃវ៉ាន់បានស្នើឲ្យមានច្បាប់ដ៏តឹងរឹងមួយដើម្បីការពារកុំឲ្យចិនលួចចម្លងបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន ដែលនេះបង្ហាញនូវក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងធ្វើចារកម្មប្រឆាំងនឹងដែនកោះមួយនេះ។
ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្ដិសុខសាធារណៈរបស់ចិន បានសម្រេចកិច្ចព្រមព្រៀងដើម្បីឲ្យទីក្រុងប៉េកាំង កសាងទីបញ្ជាការកណ្ដាលសម្រាប់នគរបាលជាតិកម្ពុជា ចែករំលែកព័ត៌មានសម្ងាត់ផ្នែកស៊ើបអង្កេតរបស់នគរបាល និងឧបករណ៍តាមដានទំនើបលើផ្នែកសន្ដិសុខនិងអត្តសញ្ញាណ។
នៅខែកញ្ញានេះ ក្រុមហ៊ុនទេសចរណ៍អវកាសមួយទៀតបើកដំណើរការអាជីវកម្ម។ លើសពីនេះ មានការបណ្តែតខ្លួនចេញពីស្ថានីយអវកាសអន្តជាតិទៅក្នុងលំហអវកាសផ្សេងៗ។ ហើយមានការមើលផ្កាយមិនអាជីពនៅអ៊ីរ៉ាក់ និងគន្លឹះថែសម្រស់ពីអវកាសយានិកនៅក្នុងស្ថានីយអវកាស។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងនេ
ក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនយក្សផ្នែកទូរគមនាគមន៍របស់ចិនបាននិយាយថា ខ្លួនចង់បណ្តុះបណ្តាលយុវជនអាហ្វ្រិករហូតដល់ ៣ លាននាក់ដើម្បីអាចឱ្យពួកគេធ្វើការជាមួយនឹងបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
នៅខែសីហានេះ អាកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) លេងប្រកួតកីឡាអូឡាំពិកក្រៅផ្លូវការនៅរដូវក្តៅ។ ព័ត៌មានមួយទៀតគឺថា យានរុករក Perseverance នៅភពព្រះអង្គារមិនជោគជ័យក្នុងបេសសកម្មរកជីវិតទេ។ ហើយព័ត៌មានមួយទៀតអំពីការដឹកជញ្ជូនភីហ្សាទៅអវកាស។ លោក Arash Arabasadi នៃ VOA រាយ
មហាសេដ្ឋីអង់គ្លេស លោក Richard Branson បានធ្វើដំណើរទៅកាន់អវកាសកាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ ជាមួយនឹងក្រុមការងារចំនួន៥នាក់ ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Galactic របស់លោក។
សហរដ្ឋអាមេរិកជាមួយនឹងអង្គការអូតង់ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ កាលពីថ្ងៃចន្ទម្សិលមិញ បានស្តីបន្ទោសចិនចំពោះការលួចយកព័ត៌មានតាមកុំព្យូទ័រកាលពីខែមីនា ដែលបានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នរាប់ម៉ឺនតាមរយៈកម្មវិធី Microsoft Exchange។
ព័ត៌មានផ្សេងទៀត
No media source currently available