បន្ទាប់ពីខំប្រឹងអស់រយៈពេលជាង ២០ ឆ្នាំ ប្រទេសចិនបង្កើតបានសម្រេចនូវប្រព័ន្ធផ្កាយរណបរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា នៅពេលដែលផ្កាយរណប BeiDou’s 35 ចុងក្រោយបានទៅដល់គន្លងភូមិសាស្ត្រក្នុងទីអវកាស។
អង្គការសុខភាពពិភពលោកឲ្យដឹងថា ការស្រាវជ្រាវ និងអភិវឌ្ឍថ្នាំព្យាបាលនិងវ៉ាក់សាំងការពារជំងឺកូវីដ១៩ កំពុងដំណើរការទៅមុខយ៉ាងលឿន។
ស្របពេលដែលមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍សុខាភិបាល លោក Rogers និងក្រុមការងាររបស់លោកបានច្នៃឧបករណ៍មួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន។
យានអវកាសហោះទៅកាន់ព្រះអាទិត្យនៃបេសកកម្មរួមគ្នារវាងអឺរ៉ុប និងសហរដ្ឋអាមេរិក បានហោះទៅជិតព្រះអាទិត្យបំផុតជាលើកដំបូង ដោយនៅចម្ងាយប្រមាណ ៧៧ លានគីឡូម៉ែត្រពីព្រះអាទិត្យ ហើយបានថតរូបព្រះអាទិត្យចេញពីកន្លែងជិតបំផុតនោះជាលើកដំបូងបង្អស់។
ក្រុមអង្គការអភិវឌ្ឍន៍ខាងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញអក្ខរកម្មឌីជីថលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University of Hawaii at Manoa បានប្រើប្រព័ន្ធស្ទង់បាតមហាសមុទ្រ និងគំរូបរិមាណដើម្បីកំណត់ទំហំនៃភ្នំភ្លើងនោះ។
ព្រឹត្តិការណ៍នេះនឹងបញ្ចប់ការផ្អាកដំណើរការរយៈពេល៩ឆ្នាំនៃកម្មវិធីបញ្ជូនអ្នកអវកាសទៅទីអវកាសរបស់អង្គការអវកាសអាមេរិកនេះ។
ក្នុងពេលថ្មីៗនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសករណីព្រហ្មទណ្ឌ៣ដែលជាប់ទាក់ទិនទៅនឹងកម្មវិធីជ្រើសរើសអ្នកមានទេពកោសល្យចិនដែលមានគោលបំណងលួចបច្ចេកវិទ្យាសំខាន់ៗពីសហរដ្ឋអាមេរិក។
កាលពីថ្ងៃពុធទី ២០ ខែឧសភា ទីភ្នាក់ងារ NASA បានប្រកាសថា ខ្លួននឹងយកឈ្មោះអ្នកស្រី Nancy Grace Roman ដែលជាប្រធានផ្នែកតារាសាស្ត្រដំបូងបង្អស់របស់ខ្លួន សម្រាប់ដាក់ឈ្មោះឱ្យកែវយឹតដែនអវកាសជំនាន់ថ្មី ដើម្បីជាការផ្ដល់កិត្តិយសជូនដល់អ្នកស្រី។
ហ្វេសប៊ុកទំនងជាដឹងព័ត៌មានជាច្រើនអំពីលោកអ្នករួចទៅហើយ។ ដូច្នេះ តើលោកអ្នក នឹងបំពេញការស្ទង់មតិនៅលើទំព័របណ្តាញសង្គមមួយនេះ អំពីអារម្មណ៍របស់លោកអ្នកនៅថ្ងៃនេះទេ?
ប្រទេសចិនបានឆ្លើយតបទៅនឹងបម្រាមថ្មីរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុន Huawei ដោយបានគំរាមធ្វើការសងសឹកតាមរយៈវិធានការប្រឆាំងតបតផ្សេងៗទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន»។
ព័ត៌មានផ្សេងទៀត
No media source currently available