សហគ្រិនដើមកំណើតអាហ្វ្រិកខាងត្បូងលោក Elon Musk ប្រធានក្រុមហ៊ុនអវកាស SpaceX រំពឹងថា នឹងចូលរួមក្នុងពិធីបង្ហោះយានអវកាសមួយនៅក្នុងថ្ងៃពុធពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា ក្នុងរដ្ឋ Florida ដើម្បីបញ្ជូនអវកាសយានិកអាមេរិកពីររូបទៅកាន់ស្ថានីយអវកាសអន្តរជាតិ។
ព្រឹត្តិការណ៍នេះនឹងបញ្ចប់ការផ្អាកដំណើរការរយៈពេល៩ឆ្នាំនៃកម្មវិធីបញ្ជូនអ្នកអវកាសទៅទីអវកាសរបស់អង្គការអវកាសអាមេរិកនេះ។
យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ត្រូវគេរំពឹងថានឹងដឹកអវកាសយានិក លោក Doug Hurley និងលោក Bob Behnken ទៅទីអវកាសនៅវេលាម៉ោង៤និង៣៣នាទីរសៀលថ្ងៃពុធម៉ោងនៅរដ្ឋ Florida ពីកន្លែងបង្ហោះដដែលដែលអង្គការណាសាបានបង្ហោះយានអវកាសចុងក្រោយបំផុតកាលពីឆ្នាំ២០១១។
លោកប្រធានាធីបតី Donald Trump ត្រូវរំពឹងថានឹងចូលរួមពិធីបង្ហោះយានអវកាសនេះ៕