ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Songshan របស់ក្រុងតៃប៉ិ កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារទី២ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំដែលបានទៅតៃវ៉ាន់។
គណបក្សភ្លើងទៀន នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរដល់បេក្ខជនមេឃុំជាប់ឆ្នោត និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួននៅក្នុងខេត្តកំពង់ធំ។ គណបក្សភ្លើងទៀនឈ្នះបានតំណែងមេឃុំចំនួន ៤ និងអាសនៈក្រុមប្រឹក្សាចំនួន ២.១៩៨ អាសនៈ គឺស្មើប្រមាណ ១៨% នៃអាសនៈសរុប៕
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ដែលមានគណបក្សចំនួន ១៧ ចូលរួមប្រកួត។ នៅក្នុងខេត្តបាត់ដំបង មាន ១០៣ ឃុំសង្កាត់ ហើយប្រជាពលរដ្ឋ បាននាំគ្នាមកបោះឆ្នោត ដោយទឹកមុខញញឹមញញែម៕
នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេឃើញប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមានគណបក្សនយោបាយសរុបចំនួន ១៧ ចូលរួមប្រកួតប្រជែង។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ អ្នកបោះឆ្នោតមួយចំនួនដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរីករាយនឹងចូលរួមការបោះឆ្នោតលើកនេះ ដែលមានការរៀបចំឡើងដោយមានរបៀបរៀបរយ។
នៅរសៀលថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ បានចេញទៅផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត ខណៈមន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីពាក់ព័ន្ធនានា ត្រៀមបញ្ចប់ការងារ មួយថ្ងៃមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញជាច្រើនពាន់នាក់បានធ្វើដំណើរទៅតាមខេត្តនានា នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងអំឡុងពេលដែលកម្មករ និងនិយោជិត បានឈប់សម្រាកមួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងមួយថ្ងៃក្រោយថ្ងៃបោះឆ្នោតនេះ។
ក្បួនឃោសនារបស់គណបក្សកាន់អំណាចក្នុងខេត្តសៀមរាបនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដោយមានអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ៕
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសរុបចំនួន ១៤ ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានគណបក្សនយោបាយមួយចំនួនហែក្បួនធំ ដោយមានមនុស្សចូលរួមច្រើនកុះករ នៅក្នុងរាជធានីភ្នំពេញ។
ថ្ងៃចុងក្រោយនៃក្បួនឃោសនារបស់គណបក្សប្រឆាំងដែលទើបតែចាប់ផ្តើមសកម្មភាពឡើងវិញបានប្រមាណ ៥ ខែនេះ បានដឹកនាំដោយប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង ជាមួយអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available