លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅក្នុងពិធីមួយដែលត្រូវបានរៀបចំធ្វើឡើងនៅលើរានហាលកាំជណ្តើរនៃវិមានសភាសហរដ្ឋអាមេរិក។
អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យ នឹងក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។
លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama នឹងក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។
ខណៈពេលនេះ ការរៀបចំលម្អនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កំពុងជិតរួចរាល់ ក្រោមការរឹតបន្តឹងសន្តិសុខដ៏ខ្លាំងក្លាយ ដោយមានការបិទផ្លូវជាច្រើនក្នុងរដ្ឋធានីនេះ។
ប៉ុន្មានថ្ងៃមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីអ្នកស្រី Kamala Harris ការពង្រឹងសន្តិសុខនិងការលម្អនានាកំពុងធ្វើឡើងតាមដងវិថីមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាពិសេសបរិវេណក្បែរវិមានសភាសហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីនិងអនុប្រធានាធិបតីថ្មី នឹងស្បថចូលកាន់តំណែង
រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០២០ នៅប្រទេសក្រូអាត នេប៉ាល់ លីបង់ បង់ក្លាដែស រដ្ឋញូវយ៉ក អាល្លឺម៉ង់ និងអាហ្រ្វិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៨ ធ្នូ ២០២០ នៅចក្រភពអង់គ្លេស ប៊ែលហ្ស៊ិក បង់ក្លាដែស ឥណ្ឌា សហរដ្ឋអាមេរិក និងបារាំង។
ឥឡូវនេះ ដំរីឈ្មោះកាវ៉ាន (Kaavan) ដែលត្រូវបានគេស្គាល់ថាជាដំរីឯកោ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅនៅខេត្តឧត្តរមានជ័យលើទឹកដីកម្ពុជា។ អ្នកតស៊ូមតិដើម្បីសិទ្ធិសត្វ រំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវក
ក្រុមអ្នកគាំទ្ររបស់បេក្ខជនប្រធានាធិបតីទាំងពីររូប គឺលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ បានចេញតវ៉ានៅតាមបណ្តាទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងករណីខ្លះ ពួកគេបានតតាំងគ្នាជាពាក្យសម្តី ហើយក្នុងករណីខ្លះ មានការប្រទាញប្រទង់គ្នា។
លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដូចជារដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Wisconsin នៅមិនទាន់រាប់ចប់នៅឡើយ នៅពេលដែលមន្ត្រីរៀបចំការបោះឆ្នោត នៅកំពុងបន្តរាប់សន្លឹកឆ្នោតរាប់លានសន្លឹក។
ពលរដ្ឋអាមេរិកាំងនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលនឹងកាន់តំណែងនៅសេតវិមាននៅរយៈពេល ៤ ឆ្នាំខាងមុខនេះ។
នាខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងនេះ ពលរដ្ឋខ្មែរ សមាជិកនយោបាយនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងមន្ត្រីថ្នាក់ដឹកនាំក្រុងឡូវែល រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែររស់នៅប្រមាណ ៣សែននាក់ បានជួបជុំគ្នាដើម្បីរំឭកស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available