លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។ ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់លោក Joe Biden អាយុ ៧៨ឆ្នាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី ខណៈប្រទេសមហាអំណាចមួយនេះកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិជំងឺកូវីដ១៩ បញ្ហាគ្មានការងារធ្វើដែលកាន់តែដុនដាប និងបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ៕