រូបថតដោយ៖ ខាន់ សុគុំមនោ និង ហ៊ាន សុជាតា៕
កម្រងរូបភាព៖ ការរាប់សន្លឹកឆ្នោតនៅតែបន្តសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០
នៅថ្ងៃពុធនេះ ពលរដ្ឋអាមេរិកាំង កំពុងទន្ទឹងរង់ចាំលទ្ធផលនៃការបោះឆ្នោតដ៏តឹងតែងសម្រាប់តំណែងប្រធានាធិបតីរវាងលោក Donald Trump និងលោក Joe Biden ខណៈបុគ្គលិកការិយាល័យបោះឆ្នោត បានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរាប់សន្លឹកឆ្នោត។ ការរាប់សន្លឹកឆ្នោត កំពុងបន្តនៅតាមរដ្ឋសំខាន់ៗមួយចំនួនរហូតមកដល់ព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដូចជារដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Wisconsin នៅមិនទាន់រាប់ចប់នៅឡើយ នៅពេលដែលមន្ត្រីរៀបចំការបោះឆ្នោត នៅកំពុងបន្តរាប់សន្លឹកឆ្នោតរាប់លានសន្លឹក ដែលសន្លឹកឆ្នោតខ្លះបានបោះកាលពីថ្ងៃអង្គារ ហើយសន្លឹកឆ្នោតជាច្រើនទៀត បានបោះមុនថ្ងៃបោះឆ្នោត៕

១
បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំអគាររដ្ឋបាលក្រុង Kenosha នៅរដ្ឋ Wisconsin កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

២
សន្លឹកឆ្នោត នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំមជ្ឈមណ្ឌលរដ្ឋបាលសង្កាត់ Salt Lake ក្នុងទីក្រុង Salt Lake រដ្ឋ Utah កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

៣
បុគ្គលិកត្រួតពិនិត្យការបោះឆ្នោតម្នាក់ លើកទង់ពណ៌ក្រហមដើម្បីសុំជំនួយ ខណៈពេលរាប់សន្លឹកឆ្នោតនៅមណ្ឌលក្រុមប្រឹក្សារាប់សន្លឹកឆ្នោត ក្នុងទីក្រុង Detroit រដ្ឋ Michigan នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

៤
បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំអគាររដ្ឋបាលក្រុង Kenosha នៅរដ្ឋ Wisconsin កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

៥
បុគ្គលិកត្រួតពិនិត្យការបោះឆ្នោត រាប់សន្លឹកឆ្នោតនៅមណ្ឌលក្រុមប្រឹក្សារាប់សន្លឹកឆ្នោត ក្នុងទីក្រុង Detroit រដ្ឋ Michigan នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

៦
បុគ្គលិកការិយាល័យបោះឆ្នោតថតចម្លងសន្លឹកឆ្នោតនៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំមជ្ឈមណ្ឌល Pennsylvania Convention ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

៧
បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោត ដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលបានផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំមជ្ឈមណ្ឌល Pennsylvania Convention ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

៨
បុគ្គលិកការិយាល័យបោះឆ្នោតរៀបចំសន្លឹកឆ្នោត ដែលបានបោះមុនថ្ងៃបោះឆ្នោត និងដែលបានផ្ញើតាមប្រៃសណីយ៍ នៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំអគាររដ្ឋបាលក្រុង Kenosha ក្នុងរដ្ឋ Wisconsin កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

៩
បុគ្គលិកការិយាល័យបោះឆ្នោតត្រួតពិនិត្យសន្លឹកឆ្នោតនៅក្នុងការិយាល័យគ្រប់គ្រងការបោះឆ្នោតប្រចាំមជ្ឈមណ្ឌលរដ្ឋបាលស្រុក Salt Lake រដ្ឋ Utah កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។