ប៉ុន្មានថ្ងៃមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីអ្នកស្រី Kamala Harris ការពង្រឹងសន្តិសុខនិងការតុបតែងលម្អនានាកំពុងត្រូវបានធ្វើឡើងតាមដងវិថីមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាពិសេសបរិវេណក្បែរវិមានសភាសហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីនិងអនុប្រធានាធិបតីថ្មី នឹងស្បថចូលកាន់តំណែង។ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចែងថា ថ្ងៃទី២០ ខែមករា គឺជាថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតីថ្មីដើម្បីបំពេញតួនាទីដឹកនាំប្រទេសក្នុងអណត្តិដែលមានរយៈពេល ៤ឆ្នាំ៕
កម្រងរូបភាព៖ ទិដ្ឋភាពរដ្ឋធានីវ៉ាស៊ីនតោនក្រោមការរឹតបន្តឹងសន្តិសុខមុនពិធីស្បថចូលកាន់តំណែងប្រធានាធិបតី

១
ក្រុមការងារកំពុងរៀបចំតាំងបដាសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris នៅដងវិថី Pennsylvania មុខសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

២
ទិដ្ឋភាពនៃដងវិថី Pennsylvania Avenue ដែលបង្ហាញការរឹតបន្តឹងផ្នែកសន្តិសុខនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មុនថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។

៣
ទិដ្ឋភាពដងវិថី Pennyslvania Avenue ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។

៤
ការរឹតបន្តឹងសន្តិសុខនៅជុំវិញវិមានសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។

៥
អ្នកទេសចរថតរូបវិមានសភាសហរដ្ឋអាមេរិដែលស្ថិតក្រោមការរឹតបន្តឹងសន្តិសុខក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។

៦
ការរឹតបន្តឹងសន្តិសុខនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ មុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។

៧
ការរឹតបន្តឹងផ្នែកសន្តិសុខនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មុនថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris។