លោកហោ ណាំងហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាបានធ្វើការព្រមាននេះក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតអូស្រា្តលី ផេននី រីឆាត(Penny Rechards)ក្នុងទីក្រុងភ្នំពេញ។
នួន ជាមិនមានបញ្ហាចំពោះការប្រមូលអារម្មណ៍ក្នុងការចូលរួមការកាត់ទោស ហើយក៏មិនមានបញ្ហាសុខភាពដែលរារាំងមិនឲ្យគាត់ចូលរួមក្នុងការកាត់ទោសបាននោះដែរ។
លោកនេត្រ ភ័ត្រ្តាបានបញ្ជាក់ថា សាលាក្តីកំពុងតែពិនិត្យពិចារណាលើគ្រប់លទ្ធភាពដែលនឹងជំរុញតុលាការនេះឱ្យទៅមុខបាន។
សាកសពអតីតជនជាប់ចោទអៀង សារីបានរលាយទៅជាផ្សែងខ្មៅខ្មួលចេញពីមេនមួយដែលសង់នៅពីមុខផ្ទះមួយដែលព័ទ្ធជុំវិញដោយដើមឈើ និងដីចម្ការដែលទើបនឹងភ្ជួររាស់ថ្មីៗ។ ពិធីបូជាបានចាប់ផ្តើមកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍នេះនៅក្នុងភូមិដូង ឃុំម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីរដ្ឋធានីភ្នំពេញ៕
តើលោកអៀង សារីជាអ្នកណា? តើបងធំទី៣នៃរបបកម្ពុជាប្រជាធិបតេយ្យនេះធ្វើអ្វីខ្លះទាក់ទងនឹងចលនាខ្មែរក្រហម? លោកអៀង សារី ដែលមានជំងឺបេះដូងរាំរ៉ៃ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមិនា។ លោកមានអាយុ៨៧ឆ្នាំ។ ពិន ស៊ីសុវណ្ណ វីអូអេ។ អ្នកស្រីជាលាង សហព្រះរាជអាជ្ញាជាតិនៃតុលាការកាត់ទោសខ្មែរក្រហមបញ្ជាក់ព័ត៌មាននេះ៕
អតីតជនជាប់ចោទដោយសាលាក្តីខ្មែរក្រហមរូបនេះបានស្លាប់ក្នុងអាយុ៨៧ឆ្នាំក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុងភ្នំពេញ។
មន្ត្រីអ.ស.ប.និងកម្ពុជាគ្រោងនឹងជួបប្រជុំគ្នាជាបន្តបន្ទាប់នៅសហ្តហ៍នេះ ក្រោយពេលជនជាប់ចោទអៀង សារីបានស្លាប់។
ភាគីទាំងពីរបានប្តេជា្ញថានឹងរិះរកដំណោះស្រាយជុំវិញកង្វះខាតថវិកាសម្រាប់ទ្រទ្រង់សាលាក្តីខ្មែរក្រហម។
អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំកាលពីខែកញ្ញាឆ្នាំ២០១២ដោយសារក្រុមគ្រូពេទ្យរកឃើញថាគាត់មានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
ខ្សែភាពយន្តរឿង«បងធំទីមួយ»របស់ប្រទេសណូវែលហ្សេឡង់ រៀបរាប់ពីគ្រួសារជនជាតិណូវែលហេ្សឡង់ដែលរងផលប៉ះពាល់ពីការស្លាប់បងប្រុសម្នាក់ក្នុងរបបខ្មែរក្រហម។ ខ្សែភាពយន្តនោះ បានយកមកដាក់បញ្ចាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមខែនេះ។ សូមលោកអ្នកស្តាប់សេចក្តីរាយការណ៍របស់លោកម៉ែន គឹមសេងនៃវីអូអេដូចតទៅ៖
ក្រុមអ្នកវិភាគខ្លះ នៅក្នុងនិងក្រៅប្រទេសបានអះអាងថា ដំណើរការរកយុត្តិធម៌គួរត្រូវពន្លឿន ដោយគ្មានការរាំងស្ទះ ដោយសារហេតុផលនយោបាយ ថវិកា និងរដ្ឋបាលឡើយ។
សពរបស់អៀង សារី ត្រូវតម្កល់នៅផ្នែកផ្ទាល់ដីក្នុងផ្ទះឈើថ្មក្រោមមួយដែលអតីតជនជាប់ចោទរូបនេះបានសង់បានសាងសង់នៅឆ្នាំ១៩៩០។
ព័ត៌មានផ្សេងទៀត