ស្រុកម៉ាឡៃ-បន្ទាយមានជ័យ៖
នៅក្នុងទីធ្លានៃដីឡូត៍ដ៏ធំមួយ នៃភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋបានមកចូលរួមពិធីបុណ្យសពអតីតជនជាប់ចោទអៀង សារី ជាក្រុមតូចៗបន្តកន្ទុយគ្នា។
អៀង សារី ដែលបានស្លាប់នៅអាយុ៨៧ឆ្នាំកាលពីថ្ងៃទី១៤ខែមិនាក្នុងមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញក្នុងពេលដែលសំណុំរឿង០០២កំពុងស្ថិតក្រោមការកាត់ទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម។
សពរបស់អៀង សារី ត្រូវតម្កល់នៅផ្នែកផ្ទាល់ដីក្នុងផ្ទះឈើថ្មក្រោមមួយដែលអតីតជនជាប់ចោទរូបនេះបានសង់បានសាងសង់នៅឆ្នាំ១៩៩០។

លោកអៀង វុធ កូនប្រុសរបស់អៀង សារី មានប្រសាសន៍ដោយចុងមាត់ចុងក ថាប្រជាពលរដ្ឋក្នុងតំបន់ម៉ាឡៃជាច្រើនបានមកចូលរួមបុណ្យសពឱពុករបស់លោក។

លោកអៀង វុធ បច្ចុប្បន្នគឺជាអភិបាលរងខេត្តប៉ៃលិន។

«មានមនុស្សមកច្រើនទើបតែស្ងាត់នៅថ្ងៃនេះទេ។ មនុស្សមកច្រើនជាពិសេសមកពីកម្ពុជាក្រោមដែរ»។
អ្នកចូលរួមពិធីបុណ្យសពលោកអៀង សារី ភាគច្រើនគឺជាអតីតកម្មាភិបាលនិងយុទ្ធជនខ្មែរក្រហម។

ក៏ប៉ុន្តែគេមិនអាចធ្វើការបែងចែកណាមួយបានឡើយ។ ពួកគេស្លៀកពាក់អាវស និងខ្លះមានបង់ក ក្រមា។
លោកភី ភួន អតីតអភិបាលរងស្រុកម៉ាឡៃនិងជាមនុស្សជំនិតរបស់អៀង សារី ដែលកាន់កាប់កិច្ចការរដ្ឋបាលនៃក្រសួងការបរទេសសម័យកម្ពុជាប្រជាធិបតេយ្យ។

អង្គុយក្រោមរោងទទួលភ្ញៀវជាប់នឹងផ្លូវចូលផ្ទះសព លោកចាត់ទុកអៀង សារី គឺជាមេដឹកនាំម្នាក់ដែលស្នេហាជាតិ។

«ខ្ញុំស្គាល់គាត់តាំងពីឆ្នាំ១៩៦៧ហើយបានរស់នៅក្រោមគាត់រហូត។ អីចឹងខ្ញុំសោកស្តាយណាស់។ ខ្ញុំសោកស្តាយអ្នកដឹកនាំមួយរូបដែលមានទស្សនៈគោលជំហស្នេហាជាតិ ស្នេហាប្រជាជនដ៏មោះ
មុតបំផុតហើយ»។
ម៉ាឡៃស្ថិតនៅចម្ងាយជាង១០០គីឡូម៉ែត្រពីក្រុងប៉ៃលិនគឺនៅទីនោះ នៅខែសីហា ឆ្នាំ១៩៩៦ អៀង សារី បានដឹកនាំកងទ័ពខ្មែរក្រហមរាប់ពាន់នាក់និងមេទ័ពខ្មែក្រហមពីររូបសំខាន់ៗគឺលោកសុខ ភាព និងលោកអ៊ី ឈាន ចុះចូលជាមួយរដ្ឋាភិបាលដែលធ្វើឲ្យមានការមិនពេញចិត្តពីខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមនិងនួន ជា អតីតប្រធានសភាខ្មែរក្រហម។ ក្នុងចំណោមកងទ័ពដែលចុះចូល មានកងទ័ពខ្មែរក្រហមពីតំបន់ម៉ាឡៃជាង៣.០០០នាក់។

លោកភី ភួន សម្លឹងទៅមើលកន្លែងតម្កល់សពរបស់អៀង សារីហើយនិយាយថាអៀង សារី បានចូលរួមនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។

«ពីឆ្នាំ១៩៧៩មកដល់១៩៩៦រឿងផ្ទៃក្នុងរបស់យើងគឺឆ្នាំ១៩៩៦ គាត់នាំចលនាផ្តាច់ខ្លួនកម្លាំងនៅម៉ាឡៃនិងនៅប៉ៃលិនមុនគេ អីចឹងបានមានសន្តិភាពរាល់ថ្ងៃនេះ។ នៅទីនេះគេចាត់ទុកជារាជធានីសម្ងាត់មួយ។ព្រះករុណា(សីហនុ)មកជូនសារតាំងនៅទីនេះ»។
អៀង សារី មានដើមកំណើតនៅដែនដីកម្ពុជាក្រោមគឺជាបញ្ញាជនមួយរូបដែលបានទៅបន្តការសិក្សានៅប្រទេសបារាំងជាមួយនឹងអតីតមេដឹកនាំខ្មែរក្រហមដទៃទៀត។ អៀង សារី បានចូលព្រៃម៉ាគី ជាមួយប៉ុល ពត មេស្ថាបនិករបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៦០និងបានឡើងកាន់អំណាចផ្តួលរំលំរបបលោកសេនាប្រមុខលន់ នល់ នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។ នៅពេលនោះអៀង សារី បានឡើងធ្វើជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស។

ក្រុមប្រជាពលរដ្ឋដែលជាអតីតកងទ័ពខ្មែរក្រហមមិនអាចលាក់បាំងមនោសញ្ចេតនារបស់ខ្លួនចំពោះអតីតជនជាប់ចោទអៀង សារី បានទេ។

លោកស៊ូ យ៉ាន អតីតកងទ័ពខ្មែរក្រហមម្នាក់។ ឆ្នាំនេះអាយុ៤៩ឆ្នាំ។ លោកស៊ូ យ៉ាន ជាអ្នកលក់គ្រឿងអេឡិកត្រូនិកនៅផ្សារម៉ាឡៃដែលស្ថិតនៅប្រមាណជាពីរគីឡូម៉ែត្រពីផ្ទះបុណ្យសពរបស់អៀងសារី។

លោករើថាសចម្រៀងបណ្តើររៀបរាប់បណ្តើរ។
លោករើថាសចម្រៀងបណ្តើររៀបរាប់បណ្តើរ។
«សោកស្តាយដែរតែជំងឺរបស់គាត់ចាស់។ ប្រជាជននៅទីនេះ គាត់(យល់ថាអៀង សារី) ជាមនុស្សល្អដែរ។ គាត់ជួយដោះស្រាយដូចក្នុងនេះបើគាត់មិនធ្វើសមាហរណកម្មទេមិនអាចលក់ទីនេះដែរ។ មិនដឹងស្លាប់ឬរស់។ គាត់ចេះដូរផែនការ ចេះសមាហរណកម្ម ធ្វើឲ្យយើងមានកន្លែងរស់នៅ មានផ្ទះនៅ»។
សពរបស់អៀង សារី នឹងត្រូវបូជានៅល្ងាចថ្ងៃព្រហស្បតិ៍ទី២១ខែមិនា។
ក្រុមប្រជាពលរដ្ឋដែលមិនមែនជាអតីតយុទ្ធជននិងអ្នកដឹកនាំជួរខ្មែរក្រហមមិនសូវធ្វើសេចក្តីអត្ថាធិប្បាយច្រើននោះទេ។
អ្នកស្រីអ៊ូច ស្រី កំពុងបូមទឹកនៅភូមិថ្មី ដែលជាភូមិមួយស្ថិតនៅជិតជាប់នឹងផ្សារម៉ាឡៃ។

«គាត់ចំណាស់នេះហើយ ស្លាប់ទៅមិនដឹងធ្វើម៉េច។ យើងមិនបានរស់នៅជាមួយគាត់ អារម្មណ៍យើងធម្មតា»។
អ្នកស្រីអ៊ូច ស្រី មកពីខេត្តតាកែវ ដើម្បីតាំងលំនៅក្នុងស្រុកម៉ាឡៃកាលពីឆ្នាំ២០០៧។

បុរសចំណូលថ្នីម្នាក់ទៀតអធិប្បាយយ៉ាងប្រញ៉ាប់ប្រញ៉ាល់នៅពេលដែលគាត់ធ្វើដំណើរទៅដឹកទឹកដោយដាក់ប៊ីដុងមួយនៅលើកង់របស់គាត់។
«ខ្ញុំចង់និយាយមួយម៉ាត់ថាអ៊ុំអៀង សារី ចាត់ទុកថាជាសំណាងចុះ។ អភ័ព្វបំផុត តាពត (ប៉ុល ពត) អត់បានធ្វើបុណ្យនឹងគេទេ»។
ទោះជាប្រតិកម្មរបស់ក្រុមប្រជាពលរដ្ឋមិនសូវដូចគ្នា។ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋទាំងអ្នកចំណូលថ្មី ទាំងអតីតកងទ័ពខ្មែរក្រហមដែលត្រូវបានជួបសម្ភាសនិយាយថាពួកគេបានទៅបុណ្យសពអតីតជនជាប់ចោទអៀង សារី និងនិយាយថានឹងទៅទៅចូលរួមពិធីរំលាយសពរូបគាត់នៅថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍។

បើតាមការឲ្យដឹងពីសាច់ញាតិនិងអតីតកម្មាភិបាលខ្មែរក្រហម ភរិយាអៀង សារី គឺអៀង ធីរីទ្ធ គ្រោងនឹងត្រូវគេនាំឲ្យទៅចូលរួមពិធីបុណ្យចុងក្រោយនេះដែរ។

អៀង ធីរីទ្ធ ក៏ជាជនជាប់ចោទម្នាក់ដែរក្នុងសំណុំរឿង ០០២ប៉ុន្តែត្រូវដោះលែងមកវិញក្រោយគ្រូពេទ្យរកឃើញថាគាត់មានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ៕